ប៉ូលិស​ប៉ុស្តិ៍​ឬ​ស្សី​កែវ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ វាយ​ក្មេង​សិស្សសាលា​យក​ទូរស័ព្ទ​ដៃ

ចែករំលែក៖

​ភ្នំពេញ​៖​ យុវជន​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ប៉ុស្តិ៍​ឬ​ស្សី​កែវ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​កាលពី​ម៉ោងជាង​១២​ថ្ងៃ​ទី​១៣​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​ក្នុង​បរិវេណ​វត្ត​ឧត្តរា​វ​ដ្តី​ស្ថិត​នៅ​ភូមិ​មិត្តភាព​ សង្កាត់​ឬ​ស្សី​កែវ​ ខណ្ឌ​ឬ​ស្សី​កែវ​ ក្រោយ​ពេល​ជនសង្ស័យ​ម្នាក់​នេះ​វាយ​ក្មេង​សិស្សសាលា​យក​ទូរ​សព្ទ័​ដៃ​មួយ​គ្រឿងក្នុង​បរិវេណ​វត្ត​ឧត្តរា​វ​ដ្តី​កាលពី​ថ្ងៃ​ទី​៩​ ខែមករា​ ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ​។​

​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ខាងលើ​មានឈ្មោះ​ ពេ​ជ​ ភ័​ត្ត្រា​ អាយុ​២០​ឆ្នាំ​ មុខរបរ​និង​ស្នាក់​មិន​ពិតប្រាកដ​រូបគេ​មានស្រុក​កំណើត​នៅ​ស្រុក​ស្រី​សន្ធរ​ ខេត្តកំពង់ចាម​ ។​ ចំណែក​ក្មេង​រង​គ្រោះ​ដែល​ត្រូវ​ជនសង្ស័យ​វាយ​យក​ទូរ​សព្ទ័​ដៃ​មួយ​គ្រឿង​ម៉ាក​សាំ​សុង​ណូ​ត​ធូរ​នៅ​ក្នុង​បរិវេណ​វត្ត​ឧត្តរា​វ​តី​កាលពី​ថ្ងៃ​ទី​៩​ខែមករា​នេះ​ មានឈ្មោះ​ ថោ​ វុ​ទ្ធី​ភេទ​ប្រុស​ អាយុ​១៤​ឆ្នាំ​ មុខរបរ​សិស្ស​ស្នាក់​នៅផ្ទះ​លេខ​794​ផ្លូវ​បេតុង​ក្រុម​ទី​8​ភូមិ​មិត្តភាព​សង្កាត់​ឬ​ស្សី​កែវ​ខណ្ឌ​ឬ​ស្សី​កែវ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ ដើម្បី​សាកសួរ​ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​បន្ត​តាម​នីតិវិធី ​៕

unnamed

...

ដោយ៖ ជ្រោយ​ពេជ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print