អង្គុយ​ផឹកស៊ី​ស្រវឹង​ គ្រាន់តែ​គេ​ឈប់​ម៉ូតូ​មុខ​ផ្ទះ​ យក​កាំភ្លើង​អាកា​ភ្ជង់​ពី​ក្នុងផ្ទះ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច

ចែករំលែក៖

​ភ្នំពេញ៖​ យុវជន​មួយ​ក្រុម​មាន​គ្នា​៣​នាក់​ អង្គុយ​ផឹកស៊ី​នៅ​ខាង​មុខ​ផ្ទះ​ស្រវឹងស្រា​ជោកជាំ​ បាន​យក​កាំភ្លើង​អាកា​ភ្ជង់​ចេញពី​ក្នុងផ្ទះ​ និង​ស្រែក​គំរាម​ គ្រាន់តែ​បុរស​ម្នាក់​ជា​មន្ត្រី​អាវុធហត្ថ​ស្លៀកពាក់​ស៊ី​វិល​ឈប់​ម៉ូតូ​ខាង​មុខ​ផ្ទះ​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០០​និង​២០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​37C​ តាម​បណ្តោយ​ផ្លូវ​៣៨៤​ ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ។​

image1

​បើ​តាម​សម្តី​ពី​បុរស​ដែល​ត្រូវ​បាន​គេ​យក​កាំភ្លើង​ភ្ជង់​នោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ ហេតុ​ គេ​បាន​ជិះ​ម៉ូតូ​ ណៃ​ហត​ ពាក់​ស្លាក​លេខ​ ខេមរភូមិន្ទ​2​ 1-0510​ ហើយ​ពេល​មក​ដល់​ចំណុច​មុខ​ផ្ទះ​កើតហេតុ​ ក៏​បាន​ឈប់​ម៉ូតូ​បំណង​ចុះ​បត់ជើងតូច​ ពេល​នោះ​ស្រាប់តែ​យុវជន​ម្នាក់​ក្នុង​ចំណោម​គ្នីគ្នា​៣​នាក់​ ដែល​អង្គុយ​ផឹកស៊ី​ខាងក្នុង​ផ្ទះ​នោះ​ បាន​ស្រែក​ជេរ​រូប​គាត់​ និង​បាន​យក​កាំភ្លើង​អាកា​វែង​ភ្ជង់​ពី​ក្នុង​របង​ផ្ទះ​ ដោយ​និយាយ​ថា​ (​ ហ្អែ​ង​មក​ឈប់​ទី​នេះ​ធ្វើ​អី​ )​ ទាំង​ស្ថានភាព​ស្រវឹងស្រា​ជោកជាំ​ ។​ តែ​បុ​រ​ខាងលើ​មិន​បាន​តបត​អ្វី​នោះ​ទេ​ ហើយ​យុវជន​ម្នាក់​នោះ​មិន​អស់ចិត្ត​ដោយ​យក​កាំភ្លើង​ទុក​ និង​ចេញ​មក​ស្រែក​សួរនាំ​ និង​សំឡុត​ខ្លាំង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ដែល​លក់​បន្លែ​ជិត​នោះ​ និង​បាន​ទំនាក់ទំនង​ទៅ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ឱ្យ​ចុះ​មក​អន្តរាគមន៍​ភ្លាមៗ​ផង​ដែរ​ ។​

​ភ្លាម​នោះ​កម្លាំង​កងរាជអាវុធហត្ថ​ជា​ច្រើន​នាក់​បាន​ចុះ​មក​អន្តរាគមន៍​ដល់​កន្លែង​កើតហេតុ​ ដើម្បី​ធ្វើការ​សួរនាំ​ តែ​យុវជន​ខាង​ម្ចាស់ផ្ទះ​បាន​ប្រកែក​ថា​ ខ្លួន​មិន​បាន​ដក​កាំភ្លើង​ភ្ជង់​នោះ​ទេ​ ហើយ​ក៏​ដើរ​ចូល​ផ្ទះ​បិទ​របង​ទ្វារផ្ទះ​បាត់​ទៅ​ ហើយ​បុរស​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ដែល​ត្រូវ​គេ​ភ្ជង់​ គឺ​មិន​មាន​នរណា​ម្នាក់​ធ្វើ​សាក្សី​ឱ្យ​គាត់​ និង​ម្យ៉ាងវិញទៀត​មិន​ទាន់​មានការ​បាញ់បោះ​និង​ប៉ះពាល់​ដល់​ គាត់​នោះ​ ក៏​ជិះ​ម៉ូតូ​ចេញ​ទៅ​ដោយ​ខ្ចី​ចង់​ឲ្យ​មានរឿង​វែង​ឆ្ងាយ​ ៕​

image5

image6

image4

image2

...

ដោយ៖ ភា​រ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print