ស្រវឹងបើករថយន្ដមិនបានប្រយ័ត្នជ្រុលទៅបុករថយន្តគេពីក្រោយរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់បើករថយន្ដម៉ាកកូរ៉ូឡាមួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ជ្រុលបុកគូទរថយន្ដបាឡែនពីក្រោយពេញទំហឹងបណ្ដាលអោយរងការខូចខាតទាំងសងខាង​ តែមិនបណ្ដាលអោយមាននាក់រងរបួសនោះទេ។

IMG-20160114-WA0017

ហេតុការណ៍គ្រោះថ្នាក់ចរាណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២១និង១៥នាទីយប់ថ្ងៃទី១៣​ ខែមករា​ ឆ្នាំ២០១៦​ នៅចំណុចខាងមុខសណ្ធាគារ​ ហីុម៉ាវ៉ារី​ តាមបណ្ដោយផ្លូវព្រះសីុសុវត្តិ​ ស្ថិតក្នុងសង្កាត់​ ចតុមុខ​  ខណ្ឌដូនពេញ​  រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ​ គេបានឃើញមានរថយន្ដកូរ៉ូឡាមួយគ្រឿងពណ៍ស្លែរ​ ពាក់ស្លាកលេខ​ ភ្នំពេញ2G-4832​ បើកបរដោយបុរសម្នាក់និងរួមដំណើរជាមួយដោយ នារីម្នាក់ដែលទើបតែចេញពីហូបការនៅក្នុងមជ្ឈមណ្ឌល កោះពេជ្រ​ បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីុសុវត្ថិ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ស្ថិតក្នុងស្ថានភាពស្រវឹងស្រា លុះមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកគូទរថយន្ដបាឡែនពណ៍សរ​ ពាក់ស្លាកលេខ​ ភ្នំពេញ2L-1472 ដែលធ្វើដំណើរស្របទិសគ្នាពេញទំហឹងបណ្ដាលអោយរថយន្ដកូរ៉ូឡារងការខូចខាតផ្នែកខាងមុខទាំងស្រុង​ ចំណែករថយន្ដបាឡែនរងការខូចខាតផ្នែកខាងក្រោយ​ តែសំណាងល្អមិនបណ្ដាលអោយមានគ្រោះថ្នាក់ដល់អ្នកណាម្នាក់នោះឡើយ។

ប្រភពដដែលបានបន្តថាក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុនិងធ្វើការសម្របសម្រួលគ្នាដោយភាគីខាងរថយន្ដកូរ៉ូឡាព្រមសងថ្លៃការខូចខាតទៅអោយភាគីខាងរថយន្ដបាឡែនចំនួន៦០០$ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង និងមិនចង់មានការរំខានដល់សមត្ថកិច្ចផងដែរ៕

IMG-20160114-WA0016

IMG-20160114-WA0021

...

ដោយ៖ ព្រែកជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print