ដើមខ្ជែងមានសារ:សំខាន់ សម្រាប់បងប្អូនជនជាតិដើមភាគតិចគួយ ត្រូវរងនៅជិតបាត់បង់ព្រោះឈ្មួញ ចូលកាប់នឹងទិញបណ្តូលក្នុងតម្លៃខ្ពស់

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ សហគមន៍ជនជាតិដើមភាគតិចរស់នៅប៉ែកឦសានប្រទេសកម្ពុជាបានចាត់ទុកដើមខ្ចែងព្រៃមួយប្រភេទនេះ វាមានស្លឹកនឹងដើមស្រឌៀងនឹងដើមត្នោត ដែលប្រជាពលរដ្ឋជនជាតិដើមភាគតិច យកមកធ្វើជាមុខរបរបន្ថែមលើជីវភាពប្រចាំថ្ងៃ ក្រៅពីធ្វើស្រែចំការ ហើយវាច្រើនដុះនៅក្នុងព្រៃជាហ្វូង ភាគច្រើននៅតាមព្រៃរបស់ខ្ពង់រាប ។

មានកម្ពស់រហូតដល់១០ម៉ែត្រ មានផ្កានិងផ្លែស្រឌៀងផ្លែស្លាតែល្អិតជាងស្លា ហើយផ្លែតែម្តងគត់ក្នុងមួយជីវិតរបស់វា ដើមខ្ជែងនឹងងាប់ទៅវិញនៅពេលផ្លែវាទុំជ្រុះ
នៅក្នុងប្រទេសកម្ពុជាគេប្រទះឃើញដើមខ្ជែងដុះតាមតំបន់មួយចំនួននៃខេត្តក្រចេះ ព្រះវិហារ រតនគិរី ហើយក្នុងខេត្តស្ទឹងត្រែងយើង ច្រើនមានដុះនៅក្នុងឃុំអន្លង់ភេ ឃុំអន្លង់ជ្រៃ ឃុំចំការលើ ក្នុងស្រុកថាឡាបរិវ៉ាត។

លោកព្រះ ហែម មេឃុំអន្លង់ជ្រៃ បានឲ្យដឹងថា លក្ខណៈពិសេសដើមខ្ជែងគឺធាងរបស់វាមានប្រវែងដល់៥ម៉ែត្រនិងមានអាយុកាលរហូតដល់៣០ទៅ៤០ឆ្នាំ។ ហើយបងប្អូនខ្មែរលើយើងអាចយកធៀងរបស់វា ដែលគេហៅថាត្រាំង ពីដើមខ្ជែងប្រើបាន នៅពេលវាអាយុ១៥ឆ្នាំឡើង ពីព្រោះថាអាយុកាន់តែច្រើនគែមទាំងសងខាងនៃធៀងរបស់វា នឹងកាន់តែចាស់ទៅមានសភាពរឹងមាំល្អគេយកទៅផលិតបានជាចង្កឹះ ស្នា វែកបាយ ស្លាបព្រាបាយ អាចការពារធ្មប់អាប ហើយក៍ការពារបាន នូវជាតិពុលជាដើម នេះបើតាមប្រពៃណីជនជាតិភាគតិចគួយ។

លោកបញ្ជាក់ថាធាងខ្ជែងគេហៅថាត្រាំង មានបីប្រភេទ គឺទ្រាំងខ្មៅ(រឹងមាំជាងគេបំផុត)ទ្រាំងក្រហម(គុណភាពល្អ)និងទ្រាំងសឬទ្រាំងសម្រើល(គុណភាពមិនសូវល្អ ប្រើបានតិចតួចបំផុត) ក្រៅពីនេះស្លឹកវាត្រូវបានគេប្រើ សរសេរជាស្រ្តាស្លឹករឹក នឹងត្បាញជាស្លឹកប្រក់ផ្ទះ ត្បាញកន្ទេល ការ៉ុង មួក សម្ភារះ ដងទឹក ទ្រនុងធាងវាប្រើជាកន្លាស់គ្រែ រនាបគ្រែ ឈើច្រត់ ដំបង ព្រួញស្នា ទ្រូ វែកកូបាយ វែកឆា ចង្កឹះ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខទៀត។

បើតាមតំបន់ខ្លះគេយកទ្រាំងដាក់ក្នុងផ្ទះ លើក្បាលដំណេក សម្រាប់បណ្តេញព្រាយបីសាច និងនាំមកនូវសុខសប្បាយដល់ក្រុមគ្រួសារ រីឯខ្នងនៃធាងខ្ជែង គេយកមកត្បាញជាកន្ទេលទុកសម្រាប់ប្រើប្រាស់ ឬស យកមកដុសចម្រោះយកទឹកផឹក សម្រាប់ព្យាបាលជំងឺគ្រុនផ្តាសាយ ជួយកែអាការៈគ្រុនក្តៅ ជួយបញ្ចេញញើសជាតិពុល ដើមតូចៗ យកមកស្ងោផឹកព្យាបាលរោគក្រពះ សម្រួលពោះវៀន ។ល។

ចំណែកលោកចាន់ ទូច ប្រជាពលរដ្ឋរស់នៅក្នុងស្រុកថាឡាបរិវ៉ាត់ លោកសម្តែងនូវការព្រួយបារម្ភ ខ្លាចបាត់បង់នឹងផុតពូជ ដើមខ្វែងនេះដែលមានដុះ នៅក្នុងឃុំខាងលើ នៃស្រុកថាឡាបរិវ៉ាត់ ព្រោះកាលពីមុនដើមខ្ជែងសំបូរ តែឥឡូវដោយសារកើនឡើងប្រជាពលរដ្ឋធ្វើចំការ ប្រកបរបរកសិកម្ម ឥលូវនេះមានឈ្មួញដើរប្រមូលទិញ ក៍ដូចនាំកម្មកមកសម្រុកកាប់ នឹងដឹកទៅលក់នៅប្រទេសវៀតណាម ធ្វើអោយដើមខ្ជែងកាន់តែថយចុះគួរអោយព្រួយបារម្ភ។ តែចំពោះអាជ្ញាធរហាក់បីដូចជា មិនបានចាប់អារម្ភ នឹងទប់ស្កាត់នូវសកម្មភាពឈ្មួញដើរ ប្រមូលទិញនឹងកាប់បណ្តូលខ្ជែង ក្នុងតំបន់របស់ខ្លួននោះឡើយ។

ពីព្រោះថាខេត្តក្រចេះបាត់បង់អស់ហើយឡូវឈ្មួញសម្រុក មកកាប់នឹងទិញដឹកជញ្ចូនយ៉ាងគំហុក ដល់ខេត្តព្រះវិហារ ខេត្តរតនគិរី នឹងខេត្តស្ទឹងត្រែងយើងបន្តទៀត។ ចំណែកអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើបានត្រឹមចុះមើល ហើយត្រឡប់ទៅវិញ រីឯសកម្មភាពឈ្មួញនៅតែបន្តបំផុសឲ្យពលរដ្ឋ កាប់លក់ឲ្យក្នុងតម្លៃខ្ពស់ផងដែរ។

លោក សេង សុធាមន្រ្តីអនុវត្តគម្រោងផ្ទាល់ជាមួយសហគមន៍បាននិយាយថានៅក្នុងស្រុកឆែបខេត្តព្រវិហារមានការគាំទ្រដោយសហគមន៍ចំនួន៥។សព្វថ្ងៃនេះគឺមានការគាំទ្រពីគម្រោងភាពជាដៃគូរលើវិស័យព្រៃឈើ និងជលផល (PaFF)។
អនុវត្តដោយអង្គការកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍អនុព្រៃឈើ ហៅកាត់ NTFP-EP
-បានជំនួយពីអង្គការ ទីភ្នាក់ងារអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការរបស់ប្រទេសស្វីស ហៅកាត់ SDC៕

...

ដោយ!មាស សុផាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print