អគ្គិភ័យឆេះទូរកុងតឺន័រកែច្នៃជាបន្ទប់ដាក់លក់ដីឡូតិ៍ ខ្ទេចទាំងស្រុង នៅខណ្ឌដង្កោ

ចែករំលែក៖

ភ្នំពេញ៖ ទូរកុងទីន័រមួយកន្លែង ដែលមានទំហំ ០៤ម៉ែត្រ គុណនឹង ០៨ម៉ែត្រកែច្នៃជាបន្ទប់សម្រាប់ដាក់លក់ដីឡូត៍ ត្រូវអគ្គិភ័យឆាបឆេះខ្ទេចទាំងស្រុង ខណៈដែលអគ្គិភ័យបានឆេះស្មៅនៅកណ្ដាលវាលស្រែ រហូតរាលដាលមកដល់ទូរកុងតឺន័រនោះ ប៉ុន្តែមិនមានមនុស្សណារងរបួសនោះឡើយ ។

ករណីអគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ០១និង១៥នាទីរសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ នៅស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ១០៤ ភូមិក្រាំង សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមសេចក្តីរបាយការណ៍របស់មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ម្ចាស់ទូរកុងតឺន័រដែលរងការខូចខាតមាន ឈ្មោះ អ៊ូច វណ្ណា ភេទស្រី អាយុ៥២ ឆ្នាំ មុខរបរ ពុះដីឡូលក់ ។ មូលហេតុនៃការឆាបឆេះនេះ គឺមកពីឆេះស្មៅបង្កជាអគ្គិភ័យ ហើយរាលដាលមកដល់ទូរកុងតឺន័របណ្តាលឲ្យខូចខាតសម្ភារ៖ ឆេះខ្ទេចទាំងស្រុង នឹងពុំបណ្តាលឲ្យរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ហើយក៏មិនបណ្តាលឲ្យមានមនុស្សរងរបួសឬស្លាប់នោះទេ ។

ក្នុងហេតុការណ៍នោះរថយន្តការិយាល័យអគ្គិភ័យ ចំនួន០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០១ឡានស្មើរនឹង០៦ម៉ែត្រគូប ហើយបានពន្លត់ចប់ នៅម៉ោង ០១និង៤៥នាទីរសៀលថ្ងៃខែឆ្នាំដដែល ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print