ក្រោយត្រឡប់ពីចូលឆ្នាំថ្មី មាន កម្មករ និយោជិតនៅភ្នំពេញប្រមាណជា ១៥០០០នាក់ ដាក់នៅដាច់ដោយឡែក ដើម្បីរកជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ ក្នុងសន្និសីទព័ត៌មានស្តីពីបច្ចុប្បន្នភាពជំងឺកូវីដ១៩នៅកម្ពុជានាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានថ្លែងឱ្យដឹងថា ក្រសួងសុខាភិបាល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរមូលដ្ឋាន បានសហការយ៉ាងតឹងរឹងរៀបចំដាក់កម្មករ និយោជិត ត្រឡប់មកពីស្រុកកំណើតឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាពរកជំងឺកូវីដ១៩។

តាមការបញ្ជាក់ក្នុងសន្និសីទ កាសែត គឺមានកម្មករ និយោជិតក្នុងរាជធានីភ្នំពេញប្រមាណជា ១៥,០០០នាក់ ត្រូវបានរៀបចំដាក់ឱ្យនៅដាច់ដោយឡែក ដើម្បីតាមដានសុខភាពរកជំងឺកូវីដ១៩ បន្ទាប់ពីពួកគេត្រឡប់ពីចូលឆ្នាំថ្មីប្រពៃណីជាតិនៅស្រុកកំណើតកាលពីសប្តាហ៍កន្លងទៅនេះ។ ជាមួយការយកចិត្តទុកដាក់ពី ក្រសួងសុខាភិបាល ,ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរមូលដ្ឋាន ពិសេសលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានី ដឹកនាំក្រុមការងារចុះពិនិត្យផ្ទាល់។

សូមបញ្ជាក់ថា៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកាលពីសប្តាហ៍កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចមិនឱ្យមានការឈប់សម្រាកនោះឡើយ ពោលទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ និយោជិត និងបុគ្គលិកឯកជននៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជននានា នៅធ្វើការងារជាធម្មតា។ ការសម្រេចធ្វើបែបនេះ ដើម្បីកាត់បន្ថយការប្រមូលផ្តុំ ការជួបជុំក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលអាចនាំឱ្យមានការផ្ទុះឡើងនៃជំងឺកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅរសៀលម្សិលមិញ បានថ្លែងបញ្ជាក់ប្រាប់ជនរួមជាតិថា៖ ជំងឺឆ្លងកូវីដ-១៩ គឺជាជំងឺឆ្លងរាត្បាតដ៏កាចសាហាវបំផុត ដែលក្នុងតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ វាអាចបង្កវិនាសកម្មបានយ៉ាងឆាប់រហ័សបំផុត។
សម្តេចក៏ផ្តាផ្ញើសួរសុខទុក្ខផងដែរ តើសុខសប្បាយជាទេបងប្អូនជនរួមជាតិ?
ហើយសម្តេចបានពន្យល់ថា៖ ទោះបីពេលនេះ ប្រទេសយើងគ្មានការដាក់បម្រាមហាមឃាត់តឹងតែងក្នុងការធ្វើដំណើរពីខេត្តមួយទៅកាន់ខេត្តមួយក្តី បងប្អូនប្រជាពលរដ្ឋត្រូវតែមានការប្រុងប្រយ័ត្នយកចិត្តទុកដាក់ចំពោះសុវត្ថិភាពសុខភាពជាប្រចាំ ហើយត្រូវចងចាំគ្រប់ពេលថា ជំងឺឆ្លងកូវីដ-១៩ គឺជាជំងឺឆ្លងរាត្បាតដ៏កាចសាហាវបំផុត ដែលក្នុងតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះវាអាចបង្កវិនាសកម្មបានយ៉ាងឆាប់រហ័សបំផុត។ មកទល់ពេលនេះ គ្មានថ្នាំលេបឬចាក់ព្យាបាលនៅឡើយទេ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print