ឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ពីបទចែកចាយ និងប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ធំ៖ ជនសង្ស័យចំនួន១១នាក់ចែកចាយនិងប្រើប្រាស់គ្រឿងញៀនត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនរបស់ស្នងការរដ្ឋាននគរបាលខេត្តកំពង់ធំធ្វើការឃាត់ខ្លួនយកមកកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ។

12495029_1678642522403728_5708715182556478808_n

លោកវរៈសេនីយ៍ឯក កែវសុផល ស្នងការរងនិងជាប្រធានការិយាល័យកណ្តាលប្រឆាំងបទល្មើសនៃស្នងការរដ្ឋាននគរបាលខេត្តកំពង់ធំប្រាប់ថាជនសង្ស័យទាំង១១នាក់ដែលកម្លាំងរបស់យើងធ្វើការឃាត់ខ្លួននេះបន្ទាប់ពីបានទទួលបទបញ្ជាពីលោក អ៊ិតសុធា ព្រះរាជអាជ្ញារអមសាលាដំបូងខេត្តនិងលោកឧត្តមសេនីយ៍ត្រី ជូសំអាន ស្នងការខេត្តកម្លាំងរបស់លោកបានសហការគ្នាជានិងកម្លាំងនគរបាលស្រុងបារាយណ៍ និងស្រុកសន្ទុកធ្វើការឃាត់ខ្លួនបានកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ នេះរួមមាន៖ ទី១.ខេង ឆុន អាយុ៥១ ឆ្នាំ ទី២.រឹម​ វាសនា អាយុ២៨ឆ្នាំ ទី៣.ចាន់ កុសល់ ៣០ឆ្នាំ ទី៤.ឈុន លី អាយុ៤៥ឆ្នាំ ទី៥.ជួន គឹមហុង អាយុ២៣ឆ្នាំ ទី៦.កួន សំមៃ អាយុ២៨ឆ្នាំ ទី៧.មី ធារ៉ា អាយុ ២៣ឆ្នាំ ទី៨.អាត សំអុល អាយុ២៣ឆ្នាំ ទី៩. កែវ សុភាច អាយុ៣២ឆ្នាំ ទី១០. ហ៊ឹប កុសល់អាយុ១៩ឆ្នាំ និងទី១១.ប៉ូ ពយ អាយុ១៩ឆ្នាំ រួមជាមួយនិងវត្ថុតាងមានថ្នាំញៀន៥កញ្ចប់តូច និងទូរស័ព្ទចំនួន១១គ្រឿងក្នុងនោះអ្នករស់នៅស្រុកសន្ទុកចំនួន៤នាក់ និងរស់នៅស្រុកបារាយណ៏ចំនួន៧នាក់ ។

បច្ចុប្បន្នជនសង្ស័យទាំង១១នាក់បានកសាងសំណុំរឿងដើម្បីបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តកំពង់ធំ នៅរសៀល ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ នេះចាត់ការតាមនិតិវិធីច្បាប់ ៕

12552741_1678642459070401_1640928974908732555_n

...

ដោយ៖ ប៊ុន រិទ្ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print