ចោរ​វ័យក្មេង​ម្នាក់​ចូល​លួច​ទ្រព្យសម្បត្ដិ​គេ​ត្រូវ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ឃាត់ខ្លួន

ចែករំលែក៖

​ក្រុង​ប៉ោយ​ប៉ែ​ត​៖​ ចោរ​វ័យក្មេង​ម្នាក់​ ចូល​លួច​ទ្រព្យសម្បត្ដិ​របស់​គេ​បាន​យ៉ាងច្រើន​តែ​គេច​មិន​ផុត​ត្រូវ​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ឃាត់ខ្លួន​រួច​បញ្ជូន​ ទៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ដើម្បី​សាកសួរ​នៅ​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៣​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​ភូមិ​អូរ​នាង​ សង្កាត់​ផ្សារ​កណ្ដាល​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្ដបន្ទាយមានជ័យ​ ។​

IMG-20160114-WA0079

​លោក​ឧត្ដមសេនីយ៍ត្រី​ ឱ​ បូ​រិ​ន្ទ​ មេ​ បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ដបន្ទាយមានជ័យ​បានឱ្យ​ដឹង​ថា​ យោង​តាម​ពាក្យ​ បណ្ដឹង​ឈ្មោះ​ ហ៊ុន​ សម្បត្ដិ​ ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​អូរ​នាង​ សង្កាត់​ផ្សារ​កណ្ដាល​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្ដបន្ទាយមានជ័យ​ បាន​ប្ដឹង​ជនសង្ស័យ​ ឈ្មោះ​ ង៉ែត​ វ​ល័​ក្ខ​ ភេទ​ប្រុស​ អាយុ​២៦​ ឆ្នាំ​ បាន​ចូល​លួច​ទ្រព្យសម្បត្ដិ​របស់​ខ្លួន​ មាន​ដូច​ជា​ ប័ណ្ណបើកបរ​១​សន្លឹក​,​ អត្ដ​ សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​១​សន្លឹក​,​ ប័ណ្ណ​ សារព័ត៌មាន​ចំនួន​២​សន្លឹក​,​ កាត​សម្រាប់​ ប​ញ្ជូ​ល​ទឹកប្រាក់​ទូរស័ព្ទ​មួយ​ចំនួន​ប្រាក់​ ដុល្លារ​ចំនួន​១៦០​ដុល្លារ​,​ ប្រាក់​បាទ​ចំនួន​ ១.០០០​បាត​និង​ប្រាក់​រៀល​មួយ​ចំនួន​ធំ​ ទៀត​ ។​

​លោក​ឧត្ដមសេនីយ៍ត្រី​ ឱ​ បូ​រិ​ន្ទ​ បញ្ជាក់​ថា​ ក្រោយ​ពី​បាន​ទទួល​ពាក្យ​ បណ្ដឹង​រួច​មក​លោក​បាន​ចាត់​កម្លាំង​ លោក​វ​រ៉​សេនីយ៍​ត្រី​ ជា​ ដា​ មេបញ្ជាការ​ មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ ប៉ែ​ត​ចុះ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ ង៉ែត​ វ​ល័​ក្ខ​ រួច​ បញ្ជូន​មក​ទី​បញ្ជាក​ការ​កង​រាជ​អាវុធ​ ហត្ថ​ខេត្ដ​ដើម្បី​ចាត់ការ​តាម​ច្បាប់​ ។​

​នៅ​មុខអាវុធ​ហត្ថ​ជនសង្ស័យ​បាន​ ឆ្លើយ​ថា​ខ្លួន​គេ​ពិតជា​បាន​ចូល​លួច​ទ្រព្យសម្បត្ដិ​របស់​ឈ្មោះ​ ហ៊ុន​ សម្បត្ដិ​ ពិត​ មែន​ ។​ ជនសង្ស័យ​ត្រូវ​បាន​អាវុធហត្ថ​ ខេត្ដ​កសាង​សំនុំរឿង​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​ដាក់ទោស​ទៅ​តាម​ផ្លូវច្បាប់​ ៕​

...

ដោយ៖ វ​ណ្ណា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print