អាល្លឺម៉ង់ ចាប់ផ្តើមធ្វើតេស្ដវ៉ាក់សាំងប្រឆាំង COVID-19

ចែករំលែក៖

ប៊ែរឡាំង៖ ក្នុងដំណាក់កាលដំបូង ប្រទេសអាល្លឺម៉ង់ ត្រូវបានអនុញ្ញាតិឲ្យប្រព្រឹត្តធ្វើតេស្តវ៉ាក់សាំងប្រឆាំង COVID-19 ខណៈដែលប្រទេសអង់គ្លេស នឹងត្រៀមចាប់ផ្តើមស្អែកនេះ  នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅយប់ថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០។

វ៉ាក់សាំងខាងលើកំពុងស្ថិតក្រោមការអភិវឌ្ឍ របស់ក្រុមហ៊ុនឯងទេសខាងជីវបច្ចេកវិទ្យា បាយអូធីនធិច (BioNTech) ដែលមានមូលដ្ឋាននៅទីក្រុង មែនស៍ (Mainz) របស់ប្រទេសអាល្លឺម៉ង់។ ការធ្វើតេស្តនៃវ៉ាក់សាំងនោះ នឹងធ្វើឡើងចំពោះមនុស្សសុខភាពល្អចំនួន ២០០នាក់ដែលមានអាយុចន្លោះ ១៨២៥ឆ្នាំនៅដំណាក់កាលដំបូង ហើយដំណាក់កាលបន្ទាប់នឹងធ្វើឡើងចំពោះ អ្នកដែលប្រឈមហានិភ័យខ្ពស់ពីCOVID-19

ទន្ទឹមគ្នានេះការធ្វើតេស្ដវ៉ាក់សាំ COVID-19 ទៅលើមនុស្ស ក៏កំពុងត្រៀមប្រព្រឹត្តទៅនៅសាកលវិទ្យាល័យ Oxford នៃចក្រភពអង់គ្លេសនាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះផងដែរ បើតាមការបញ្ជាក់ពី រដ្ឋមន្រ្តីសុខាភិបាលចក្រភពអង់គ្លេស។

គួរជម្រាបថា សម្រាប់នៅសហរដ្ឋអាមេរិក និងប្រទេសចិនវិញ ការធ្វើតេស្តវ៉ាក់សាំង COVID-19 លើមនុស្សកំពុងតែបន្តប្រព្រឹត្តទៅ។យ៉ាងណាក្តី ទម្រាំសម្រេចបានវ៉ាក់សាំ COVID-19 ដែលអាចប្រើប្រាស់បានក្នុងលក្ខណៈទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាពក៏ដូចជា

សុវត្ថភាពនោះ គឺត្រូវចំណាយពេលចន្លោះពី ២ឆ្នាំឯណោះ ព្រោះវាត្រូវការការធ្វើតេស្តសាកល្បងជាច្រើន រហូតទទួលស្គាល់អំពីប្រសិទ្ធភាព និងសុវត្ថិភាព ១០០ពីស្ថាប័នអន្ដរជាតិ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print