ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ អាណាព្យាបាលសិល្សសាលាអន្តរជាតិ CIA ផ្ទុះការតវ៉ាទាមទារការបញ្ចុៈថ្លៃសិក្សា ដែលស្ថិតតាមបណ្តោយ ផ្លូវមហាវិថីសម្តេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល(ផ្លូវ២០០៤)ក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ក្រុមអាណាព្យាបាលសិស្សបានលើកឡើងថា៖ ដោយសាររងផលប៉ះពាល់ជំងឺកូវីដ ១៩ ទើបពួកគាត់ស្នើសុំបញ្ចុះតម្លៃសក្សា ។ ពិសេសពួកគាត់ តែងតែសំណូមពរ ដល់អ្នកគ្រប់គ្រងសាលាបញ្ហាបញ្ចុះថ្លៃសិក្សា ដោយភាពអនុគ្រោះគ្នាទៅវិញទៅមក។ ដោយពួកគាត់លើកឡើងថា៖ ព្រោះរាល់ពេលដែលសាលាឆ្លើយជាមួយអាណាព្យាបាលសិស្សពុំមានពេលវេលាច្បាស់លាស់ទេ និងពន្យារពេលឆ្លើយតប ក្នុងខែមេសា ដោយពួកគាត់មិនអាចទទួលយកបាន។
តំណាងអោយមាតាបិតាសិស្សទាំងអស់ក្នុងសាលាអន្តរជាតិ CIA បានថ្លែងថា ៖ អ្វីដែលពួកយើងសុំការចរចាបញ្ចុះតម្លៃសិក្សារបស់ពួកយើងទាំងអស់គ្នានេះ បានធ្វើឡើងតាំងពីថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២០ និងលើកទីពីរថ្ងៃទី ១៧ មេសា ផ្ទុយទៅវិញការឆ្លើយតបរបស់សាលានូវការព្រមព្រៀងរវាងសាលានិងអាណាព្យាបាល គឺមិនព្រមព្រៀងគ្នា ដោយអាណាព្យាបាលគាត់មើលឃើញថាស្នើរសុំបញ្ចុះតម្លៃសិក្សា ៥០% នៅក្នុងវិបត្តិជំងឺកូវីដ ១៩ បានកើតឡើងចំពោះសិស្សដែលរៀន Online តែប៉ុណ្ណោះ។
តំណាងអោយមាតាបិតាសិស្សទាំងអស់ក្នុងសាលាអន្តរជាតិ CIA បានគូសបញ្ជាក់ថា៖ ជាធម្មតាការរៀនតាម Online ជាក់ស្ដែងមានតែមួយម៉ោង ឬក៏មួយម៉ោងកន្លះ ខ្លះទៀតត្រឹម ៤០-៤៥នាទី ប៉ុណ្ណោះបែជាយកថ្លៃពីសិស្សបង់ថ្លៃពេញរាល់ខែក្នុងនោះមួយឆ្នាំ បើមួយខែម្នាក់ ៤០០-៧០០$ ដូច្នេះក្នុងមួយឆ្នាំម្នាក់ត្រូវបង់ពី ៤០០០-៧០០០$ តាមកំរិតថ្នាក់សិក្សា ជាតំលៃមួយដែលពួកគាត់ពិបាករកចំណូល មកបង់ ក្នុងកាលៈទេសៈប្រទេសជាតិយើង ក៏ដូចលើសកលលោក ផ្ទុះជំងឺកូវីដ-១៩ ។
ពួកគាត់បានអៈអាងថា បើអ្នកគ្រប់គ្រងសាលាមិនបានឆ្លើយតប តាមសំណើរទេ នៅថ្ងៃសុក្រខាងមុខ គាត់នឹងបន្តធ្វើការតវ៉ា អោយមានភាពយុត្តិធម៍ ស្មើគ្នាចំពោះ អាណាព្យាបាលសិស្ស និង អ្នកគ្រប់គ្រងសាលា។
ស្ត្រីម្នាក់ឈ្មោះ Charnay Yann បាននិយាយថា៖ ពួកខ្ញុំជាអាណាព្យាបាលសិស្សមានកូន២នាក់រៀននៅសាលាCIAជាង ១០ឆ្នាំហើយ ធ្លាប់រៀនតាំងពីសាលាតូចដល់សាលាធំមិនដែរទាមទារអ្វីពីសាលាទេសូម្បីតែការតំឡើងថ្លៃជារៀងរាល់ឆ្នាំ តែដោយសារប្រទេសជាតិជួបវិបត្តិដោយសារជំងឺកូវីដ-១៩ នេះទើបពួកខ្ញុំបានទាមទារសូមអោយសាលាមានមនុស្សធម៏យល់ដល់ម្តាយឪពុកសិស្សដែរកំពុងជួបវិបត្តិ ការសុំចុះ50%នេះ សាលាក៏មិនខាតដែរ សុំកុំអោយសាលាស្វែងរកប្រាក់ចំណេញនៅពេលនេះក៏មិនសមដែរ ពួកខ្ញុំបង់50%ដោយយល់ថាពួកខ្ញុំបានជួយសាលាហើយ ហើយសាលាក៏ត្រូវជួយពួកខ្ញុំជាម្តាយឪពុកសិស្សដែរ សាលាគួរគិតថាបើសាលារដ្ឋ ត្រូវបានបិទហើយ ហើយគ្មានការបង់លុយទេ តែដោយសារពួកខ្ញុំយល់ថាជាសាលាឯកជនទើបខ្ញុំសុខចិត្តបង់50% អោយតែការរៀនមិនបាន50%ផង សាលាគួរគិតថាបើសាលាគ្មាន50%ពីពួកខ្ញុំសាលាក៏មិនអាចដំណើរការបានដែរ។
ការតវ៉ានេះ ភាគីខាងអាណាព្យាបាល គាត់ធ្វើដោយកត្តាយោគយល់ ស្នើសុំតាមកាលៈទេសៈចាំបាច់ គួរណាស់សាលាCIA យកសំណូមពរនេះទៅពិចារណា អោយបានសមគួរ បើចង់ចំណេញនៅពេលនេះ ស្មើនឹងអ្នកគ្រប់គ្រងសាលា CIA គ្មានឆន្ទៈចូលរួមជាមួយរាជរដ្ឋាភិបាល ទប់ស្កាត់ បង្ការ ការរាតត្បាតជំងឺកូវីដ-១៩ នោះទេ។
ក្នុងករណីនេះ ខាងសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍បានបញ្ជាក់ប្រាប់ អង្គភាព «នគរដ្រេហ្គន » នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នេះថា៖ ក្រោយពីការសំណូម ពីអាណាព្យាបាលសិស្ស គឺខាងសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍
ក៏បានចេញសេចក្តីជូនដំណឹង បន្ទាប់ពីជំនួបលើកទីពីរកាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២០ ជាមួយមាតាបិតា និងអ្នកអាណាព្យាបាលសិស្ស សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានសម្រេចផ្តល់អាហារូបករណ៍បញ្ចុះតម្លៃ៥០%
ជូនដល់សិស្សានុសិស្សចំនួន ២០០នាក់ ប៉ុន្តែដោយមានសំណូមពរជាថ្មីទៀតរបស់មាតាបិតា និងអ្នកអាណាព្យាបាលសិស្សស្នើសុំសាលាធ្វើការចុះតម្លៃភាគរយជារួមវិញ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍
សម្រេចលុបចោល អាហារូបករណ៍៥០%សម្រាប់សិស្ស២០០នាក់ និងប្តូរទៅជាការបញ្ចុះតម្លៃជារួម ក្នុងន័យអនុវត្តការទទួលខុសត្រូវផ្នែកសង្គមរបស់ក្រុមហ៊ុនធុរកិច្ច (Corporate Social Responsibility )គឺសាលា បញ្ចុះតម្លៃ២៥%សម្រាប់សិស្សថ្នាក់ K3-K4 និង K5 ហេីយសាលាបញ្ចុះតម្លៃ១៥%សម្រាប់ថ្នាក់ពីទី១ ដល់ទី១២។ចំពោះករណីនេះ អ្នកខ្លះបានយល់ឃើញថា មាតា បិតា និងអ្នកអាណាព្យាបាលសិស្សមួយចំនួនអាចមានជម្រេីសសាលាផ្សេងបានតេី បេីមិនពេញចិត្ត ព្រោះជាទីផ្សារសេរី ហេីយសាលាក៏បានបញ្ជាក់ដែរថាសាលាបានខិតខំប្រឹងប្រែងអស់ពីលទ្ធភាពរបស់ខ្លួនរួចហេីយ មិនចាំបាច់មកផ្ទុះការតវ៉ាក្នុងសម័យប្រឈមនឹងការរីករាលដាលនៃវីរុសកូវីដ១៩អញ្ចឹងទេ ដែលគេហាមឃាត់ការជួបជុំគ្នាច្រេីន៕
ដោយ៖ សុខ ខេមរា