ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃពុធ ១កើត ខែ ពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០វេលាខែ មេសា ឆ្នាំ២០២០ លោកស្រី ឧត្តមសេនីយ៍ឯក តុប សារ៉ន អគ្គនា យករង អគ្គនាយកដ្ឋានភស្តុភារ -ហិរញ្ញវត្ថុ ក្រសួងការពារជា តិ អញ្ជើញ អមដំណេីរ លោកស្រីឧកញ៉ាបណ្ឌិត វណ្ណ លុយ ចុះសួរសុខទុក្ខដល់នាយទាហាន នាយទាហានរង និងពលទាហា ន នៅកងពលតូចអន្តរាគមន៍លេខ ១ ឈរជេីងក្នូងភូមិសាស្ត្រ ភូមិសាស្ត្រ ភួមិ ឃុំ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាំយកនៅសម្ភារ ថវិកាមួយចំនួន មានទឹកសុទ្ធអេរ៉ូទិច ១០០កេះ ម៉ាស១០០ប្រអប់ ស្មើ ៥០០០ម៉ាស ស្រោមដៃ អំបិល៥០០គីឡូ មីជាតិ ៣កេះធំស្មើ ១៨កេះតូចសាប៊ូ ៤កេះ ៣០០ដុំ ចែកជូនផ្ទាល់ នៅទីតាំងកងពល។
លោក ឧត្តមសេនីយ៍ឯក ព្រហ្ម ផេង មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ ១ បានរាយការណ៍ពីសភាពការណ៍រួមនិងថ្លែងអំណរគុណចំពោះលោកស្រី ឧកញ៉ាបណ្ឌិត វណ្ណ លុយ និងក្រុមគ្រួសារ ដែលតែងតែចំណាយពេលវេលានិងថវិកាផ្ទាល់ខ្លួន ជូនដល់កងទ័ពនិងប្រជាពលរដ្ឋ ដែលជួបនូវកង្វះខាតកន្លងមក គឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ប្រយុទ្ធប្រ ឆាំងនិងកូវិដ ១៩ ដែលកំពុងយាយី ទូទាំងពិភពលោកនិយាយ រួមនឹងដោយឡែកដល់ព្រះរាជាណាចក្រកម្ពុជា ។ លោកស្រី ទាំងពីររូប សំដែងការកោតសសេីរ ចំពោះវីរភាពរបស់ នាយទាហាន នាយទាហានរងនិង ពលទាហានទូទាំងកងពល ក្នុងរយះពេលកន្ងងមក បានលះ បង់សាច់ស្រស់ឈាមស្រស់ការពារបូរណភាពទឹកដី ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយស្មារតី អង់អាចក្លាហាន មោះមុ ត រួមចំណែកការពារជាតិ សាសនា ព្រះមហាក្សត្រ ប្រឆាំងដាច់ខាតនូវការប៉ុនរបស់ពួកអគតិ នាពេលកន្លងមកផងដែរ។ ក្នុុងឱកាសនោះ បន្ទាប់ពីពិធីទទួល-និងប្រគល់អំណោយជានិមិត្តរូបរួចមក លោកជំទាវក៏បានអញ្ជើញចុះទៅដល់សួនបន្លែរបស់កងពល ។ ថ្វីត្បិតរដូវនេះ ជារដូវប្រាំង រាំងស្ងួត ក៏ប៉ុន្តែបងប្អូន នៅតែអាចរក្សាសួនបន្លែបៃតងបាន ព្រមទាំងចិព្ចាឹមសត្វ គោ ជ្រូក មាន់ ទា ដោះស្រាយជីវភាពប្រចាំថ្ងៃបានថែមមួយកម្រិតទៀតផងដែរ៕
ដោយ៖ សុខដុម