ក្រុមការងារខេត្តសៀមរាប បន្តដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ

ចែករំលែក៖

ខេត្តសៀមរាប៖ នៅថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០នេះ នៅតែទៅបន្តរង់ចាំទទួលប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃដដែល។ ថ្ងៃនេះទទួលបានចំនួនសរុប ៣៦នាក់ ស្រីចំនួន ១៧នាក់ ដែលចូលមកតាមច្រកដូង ខេត្តបាត់ដំបង, តាមច្រកប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងច្រកអូរស្មាច់ ខេត្តឧត្ដរមានជ័យ ។ នេះបើតាមការបញ្ជាក់អោយដឹងពីក្រុមការងារខេត្តសៀមរាប។
គិតចាប់ពីថ្ងៃទី១០ ខែមីនា មកដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ តួលេខសរុបដែលបានទទួលប្រជាពលរដ្ឋខ្មែរ ចូលតាមច្រកទាំងបីខាងលើមានចំនួន ១២,១២៨នាក់ ស្រីចំនួន ៥,២៥២នាក់ ក្នុងនោះបានពិនិត្យសុខភាពបឋមបានចំនួន១២,១២៨នាក់ ស្រី ៥,២៥២នាក់គឺពិនិត្យសុខភាពបានទាំងអស់ ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print