ក្រសួងមុខងារសាធារណៈ បង្កើតគណៈកម្មការត្រួតពិនិត្យភាពមិនប្រក្រតីនៃករណីជ្រើសរើស មន្រ្តីក្របខណ្ឌពិសេសចំនួន១៣៥នាក់

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងមុខងារសាធារណៈ បានរៀបចំកិច្ចប្រជុំពិនិត្យលើដំណើរការ នៃការអនុវត្តប្រកាសស្តីពីការនិរាករណ៍ ការជ្រើសរើសមន្រ្តីក្របខណ្ឌពិសេសចំនួន១៣៥នាក់។

ជាលទ្ធផលនៃកិច្ចប្រជុំនេះ ក្រសួងសម្រេចបង្កើត គណៈកម្មការត្រួតពិនិត្យភាពមិនប្រក្រតី នៃករណីជ្រើសរើសមន្រ្តីក្របខណ្ឌពិសេសចំនួន១៣៥នាក់ ស្របតាមស្មារតីសម្រេចរបស់រាជរដ្ឋាភិបាល និងគោលការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សំដៅធានាប្រសិទ្ធភាព នៃវិធានការគ្រប់គ្រងចំនួនបុគ្គលិកមន្រ្តីរាជការស៊ីវិល និងចំណាយបន្ទុកបុគ្គលិកឆ្នាំ២០២០ និងឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែង ដែលកម្ពុជាកំពុងប្រឈមនឹងបញ្ហាជំងឺកូវីដ១៩៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print