ភ្នំពេញ៖ ពិចារណាលេងៗបន្តិច ! នៅពេលចាប់ផ្តើមផ្ទុះកូរ៉ូណាវីរុសថ្មី ពួកគាត់នាំគ្នាបំផុសឡើងពុលពីមនុស្សដួលប្រកាច់ងាប់តាមផ្លូវ រួចចោទថារាជរដ្ឋាភិបាលលាក់ចំនួនមនុស្សងាប់ដែលគាត់ថាមានដល់ពាន់នាក់ ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានសរសេរ ក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា ពិចារណាលេងៗបន្តិច ! នៅពេលចាប់ផ្តើមផ្ទុះកូរ៉ូណាវីរុសថ្មី ពួកគាត់នាំគ្នាបំផុសឡើងពុលពីមនុស្សដួលប្រកាច់ងាប់តាមផ្លូវ រួចចោទថារាជរដ្ឋាភិបាលលាក់ចំនួនមនុស្សងាប់ដែលគាត់ថាមានដល់ពាន់នាក់ ។
លុះក្រោយមក ដឹងថាពេទ្យខ្មែរធ្វើការជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោក និង ពេទ្យសហរដ្ឋអាមេរិក (គោលការណ៍មួយក្នុងការទប់ស្កាត់ការរាលដាលរោគរាតត្បាតគឺជូនដំណឹងទាន់ពេលដល់អង្គការដៃគូ) ហេតុនេះចោទថារាជរដ្ឋាភិបាលលាក់តួលេខ ខ្លាចចៅហ្វាយខោកក្បាល ពេលនេះគាត់ដូររបៀបនិយាយថ្មី គឺថារឿងកូវីដ១៩ ជារឿងប្រឌិតរបស់ហ៊ុនសែនតែប៉ុណ្ណោះ ហេតុនេះហើយបានជាគេមិនឃើញហ៊ុនសែនពាក់ម៉ាស់សោះ ។
ហេតុនេះ សូមប្រជាជនកុំជឿរឿងកូវីដ១៩ ។
អ្នកវិភាគខ្លី អាចចោទថាគាត់និយាយខ្នងដៃជាបាតដៃ ។
តើបើវិភាគអោយយូរ គឺយុទ្ធសាស្ត្រគាត់ឥតប្រែប្តូរទេ ។
អ្វីដែលគាត់ចង់បាន គឺអោយប្រជាជនខ្មែរស្លាប់អោយច្រើនដើម្បីបង្ហាញថារដ្ឋាភិបាលហ៊ុនសែនអត់សមត្ថភាព ។
ដល់អញ្ចឹង បានយើងស្រណោះ ! ហេតុតែចង់បានអំណាច បន់អោយខ្មែរស្លាប់ ? ស្នេហាជាតិអីក៏ខុសគេអញ្ចឹង ?
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានសរសេរ ក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា បង្ហាញជាសារ អ្វីៗជាការពិត នៅកម្ពុជា គ្មានទេព័ត៌មានក្លែងក្លាយ មានតែក្រុមបំពុលសង្គមទេ អស់ល័ក្ខណ៍ បាត់បង់នូវជំនឿ ខណៈមានចេតនាទុច្ចរិតបំពុលសង្គម ត្រូវបានជនរួមជាតិ ជ្រាបច្បាស់នោះ៕
ដោយ៖ សិលា