កត្តញ្ញូមែន ករុណា ពេជ្រ សុខចិត្តរើឥវ៉ាន់ចេញពីវីឡាដែលលក់ដាច់ព្រោះព្យាបាលជំងឺឪពុក

ចែករំលែក៖

​ភ្នំពេញ៖តារាចម្រៀងប្រចាំផលិតកម្មថោន លោក ករុណាពេជ្រ សម្រេចចិត្តលក់ផ្ទះវីឡាស្កឹមស្កៃនៅបុរីពិភពថ្មីសំរៀងអណ្តែតនោះហើយ ក្រោយពីប្រកាសលក់អស់ជាច្រើនខែ។ ការលក់នេះត្រូវបានគេដឹងថាក្រោយពេលលោកព្យាយាមស្វះស្វែងជួយព្យាបាលជំងឺរ៉ាំរ៉ៃរបស់ឪពុក។
ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នេះករុណាពេជ្រ និងឪពុកបានចាប់ផ្តើមរើឥវ៉ាន់ ចេញពីទ្រនំធ្លាប់នៅអស់រយៈពេល៥ឆ្នាំ ។ ករុណាពេជ្រ ពោលទាំងក្តុកក្តួល ​ ​ទាំង​ស្រក់​ទឹក​ភ្នែក​ ដោយសារ​តែ​នឹក​ស្រណោះ​ជម្រកដ៏សុខសានមួយនេះ។តារារូបនេះ​រៀបរាប់​ថា៖” ខ្ញុំ​និយាយ​អារម្មណ៏ពិតមួយ មិនមានបំណង​ឲ្យ​បងប្អូនអាណិតទេ។​ តែអារម្មណ៏ពិត​ មិនដឹងថាបងប្អូនធ្លាប់មានអារម្មណ៏ដូចខ្ញុំដែរទេ?​ពេល​រើ​ផ្ទះ​ដូចមានអារម្មណ៏ចង់ហូរទឹកភ្នែកម៉េចទេ។នឹកប៉ា​អាណិត​ប៉ា​ ស្រណោះអនុស្សាវរីយ៏​តស៊ូយ៉ាង​ច្រើន​ជាមួយប៉ា​ក្នុងផ្ទះមួយនេះប៉ាឈឺហើយ​​អ៊ីចឹង​ប៉ាអង្គុយឲ្យ​ស្ងៀម​​ កូនអាច​ធ្វើ​បាន​”។លោក បន្ថែមថា៖”មួយជាតិនេះ​ កូននឹងចំណាយពេលវេលា​ រួមទាំងថវិកា​​​​ជាមួយ​ប៉ា​​​អស់​ម៉ា​ន​ក៏តាមនឹងចោះ​​ព្រោះប៉ាមានតែកូនមួយ​ គឺ​ កូន ទោះបីប៉ាពិការ​ មិនស្គាល់​កូន​ក៏ដោយ ក៏កូននៅតែដឹកដៃប៉ា​ដើរ​ជាមួយគ្នាបន្តទៀត​។ ថ្ងៃ​នេះ​​ខ្ញុំ​ និង​ ​ប៉ា​ សូមលាពីផ្ទះមួយនេះហើយ។ អរគុណរយះពេលជា​ ៥ ឆ្នាំ​ដែលអ្នកបានជួយចំរុងចំរើន​ខ្ញុំ
សូមឯង​បន្តនាំ​លាភ​ ជូនដល់ម្ចាស់ឯងថ្មីផងណា”។ តារារូបនេះមិនបានថានឹងបន្តធ្វើដំណើរទៅរស់នៅផ្ទះណាថ្មីទេ ប៉ុន្តែតាមរយៈសារនេះបានធ្វើឲ្យអ្នកគាំទ្រ ពិសេសអ្នកសិល្បៈផ្ញើសារលើកទឹកចិត្ត និងកោតសរសើរចំពោះការលះបង់ដ៏ធំធេញសមជាកូនកត្តញ្ញូចំពោះអ្នកមានគុណ។
​គួរបញ្ជាក់ផងដែរថា ករុណា ពេជ្រ ធ្លាប់បានប្រកាសលក់ផ្ទះធំទ្រនុំខ្ពស់កាលពីប៉ុន្មានខែមុនក្រោយពីស្ថានភាពជំងឺឪពុកកាន់តែលំបាក រហូតត្រូវសម្រាកនៅលើគ្រែ និងរទេះរុញ។ កាន់តែស្រណោះក្រយពីតារារូបនេះបញ្ចេញបទចម្រៀងរៀបរាប់ពីប្រវត្តិនិងជីវិតផ្ទាល់ខ្លួន គឺបទ”ប៉ាខ្ញុំក្លាយជាមនុស្សរុក្ខជាតិ” ដែលធ្វើឲ្យអ្នកគាំទ្រកាន់តែខ្លោចចិត្តអាណិតតារាចម្រៀងរូបនេះកាន់តែខ្លាំង៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print