ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ខែមេសានេះ បានចេញសេចក្តីប្រកាសព័ត៌មាន ប្រាប់ដល់អ្នកដែលបញ្ជាយានយន្តធ្វើចរាចរណ៍លើដងផ្លូវថា ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ នឹងចាប់ផ្តើមពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ តទៅ។
ដោយទទួលបានការអនុញ្ញាតពី ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងទទួលការងារផែនចរាចរណ៍ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី ការត្រួតពិនិត្យការរៀបចំអនុវត្តផែនការសកម្មភាពរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដែលនឹងចាប់ផ្តើមអនុវត្ត ចាប់ពីថ្ងៃ ទី១ ខែឧសភា ឆ្នាំ២០២០ ៕
...
ដោយ៖ ហេង សូរិយា