ភ្នំពេញ ៖ ក្នុងគោលបំណងគ្រប់គ្រងយានជំនិះជាសម្បត្តិរដ្ឋរបស់ក្រសួង ស្ថាប័ន ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងសិទ្ធិជាកម្មសិទ្ធិលើយានយន្តរបស់ក្រសួង និងស្ថាប័ននោះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសស្តីពីការកំណត់ប្រភេទយានជំនិះជាសម្បត្តិរដ្ឋរបស់ក្រសួង ស្ថាប័ននីមួយៗ ។
ក្រសួងសាធារណការនិងដឹកជញ្ជូនបានប្រកាសថាមានវិសាលភាពអនុវត្តចំពោះការចុះបញ្ជីផ្តល់បណ្ណសម្គាល់ និងស្លាកលេខសម្គាល់យានជំនិះជាសម្បត្តិរដ្ឋរបស់ក្រសួង ស្ថាប័ន ក្នុងព្រះរាជាណាចក្រកម្ពុជា។
នេះបើយោងតាមប្រកាសចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០។
ក្រសួងសារធារណការ និងដឹកជញ្ជូន បានបន្តថា ប្រភេទលេខសម្គាល់យានជំនិះជាសម្បត្តិរដ្ឋ ត្រូវបានបែងចែកឲ្យក្រសួង ស្ថាប័ន តាមលេខរៀងបន្តបន្ទាប់ដូចតទៅៈ
១. រដ្ឋ ០១.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋ ដែលប្រើប្រាស់ដោយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។
២. រដ្ឋ ០២.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋ ដែលប្រើប្រាស់ដោយអគ្គលេខាធិការដ្ឋានរដ្ឋសភា។
៣. រដ្ឋ ០៣.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋ ដែលប្រើប្រាស់ដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ។
៤. រដ្ឋ ០៤.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋ ដែលប្រើប្រាស់ដោយអង្គភាពប្រឆាំងអំពើពុករលួយ។
៥. រដ្ឋ ០៥.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋ ដែលប្រើប្រាស់ដោយទីស្តីការគណៈរដ្ឋមន្ត្រី
៦. រដ្ឋ ០៦.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋ ដែលប្រើប្រាស់ដោយក្រសួងការពារជាតិ
៧. រដ្ឋ ០៧.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋ ដែលប្រើប្រាស់ដោយក្រសួងមហាផ្ទៃ
៨. រដ្ឋ ០៨.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋ ដែលប្រើប្រាស់ដោយក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។
៩. រដ្ឋ ០៩.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋ ដែលប្រើប្រាស់ដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
១០. រដ្ឋ ១០.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋ ដែលប្រើប្រាស់ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថិ។
១១. រដ្ឋ ១១.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋ ដែលប្រើប្រាស់ដោយក្រសួងព័ត៍មាន
១២. រដ្ឋ ១២.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋ ដែលប្រើប្រាស់ដោយក្រសួងសុខាភិបាល
១៣. រដ្ឋ ១៣.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋ ដែលប្រើប្រាស់ដោយក្រសួងរ៉ែ និងថាមពល។
១៤. រដ្ឋ ១៤.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋ ដែលប្រើប្រាស់ដោយក្រសួងផែនការ
១៥. រដ្ឋ ១៥.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋ ដែលប្រើប្រាស់ដោយក្រសួងពាណិជ្ជកម្ម
១៦. រដ្ឋ ១៦.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋ ដែលប្រើប្រាស់ដោយក្រសួងអប់រំ យុវជន និងកីឡា។
១៧. រដ្ឋ ១៧.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋ ដែលប្រើប្រាស់ដោយក្រសួងកិសកម្ម រុក្ខាប្រមាញ់ និងនេសាទ។
១៨. រដ្ឋ ១៨.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋ ដែលប្រើប្រាស់ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
១៩. រដ្ឋ ១៩.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋ ដែលប្រើប្រាស់ដោយក្រសួងបរិស្ថាន
២០. រដ្ឋ ២០.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋ ដែលប្រើប្រាស់ដោយក្រសួងអភិវឌ្ឍន៍ និងជនបទ។
២១. រដ្ឋ ២១.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋ ដែលប្រើប្រាស់ដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
២២. រដ្ឋ ២២.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋ ដែលប្រើប្រាស់ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
២៣. រដ្ឋ ២៣.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋ ដែលប្រើប្រាស់ដោយក្រសួងធម្មការ និងសាសនា។
២៤. រដ្ឋ ២៤.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋ ដែលប្រើប្រាស់ដោយក្រសួងកិច្ចការនារី
២៥. រដ្ឋ ២៥.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋ ដែលប្រើប្រាស់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន។
២៦. រដ្ឋ ២៦.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋ ដែលប្រើប្រាស់ដោយក្រសួងយុត្តិធម៌
២៧. រដ្ឋ ២៧.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋ ដែលប្រើប្រាស់ដោយក្រសួងទេចរណ៍
២៨. រដ្ឋ ២៨.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋ ដែលប្រើប្រាស់ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
២៩. រដ្ឋ ២៩.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋ ដែលប្រើប្រាស់ដោយក្រសួងធនធានទឹក និងឧតុនិយម។
៣០. រដ្ឋ ៣០.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋ ដែលប្រើប្រាស់ដោយក្រសួងព្រះបរមរាជវាំង។
៣១. រដ្ឋ ៣១.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋ ដែលប្រើប្រាស់ដោយក្រសួងមុខងារសាធារណៈ។
៣២. រដ្ឋ ៣២.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋ ដែលប្រើប្រាស់ដោយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
៣៣. រដ្ឋ ៣៣.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋ ដែលប្រើប្រាស់ដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
៣៤. រដ្ឋ ៣៤.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋ ដែលប្រើប្រាស់ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
៣៥. រដ្ឋ ៣៥.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋ ដែលប្រើប្រាស់ដោយធនាគារជាតិនៃកម្ពុជា។
៣៦. រដ្ឋ ៣៦.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋ ដែលប្រើប្រាស់ដោយអង្គការរបស់ជាតិ។
ក្រសួងសារធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ផ្លាកលេខសម្គាល់យានជំនិះរបស់អគ្គលេខាធិការដ្ឋាន សាលារាជធានី ខេត្ត និងសហគ្រាសសាធារណៈ ដែលស្ថិតក្រោមឱវាទរបស់ក្រសួង ស្ថាប័នណាមួយ ត្រូវប្រើប្រាស់ប្រភេទលេខសម្គាល់យានជំនិះរបស់ក្រសួង ស្ថាប័ននោះ។ ការចុះបញ្ជីផ្តល់ប័ណ្ណសម្គាល់ និងបំពាក់ស្លាកលេខសម្គាល់យានជំនិះជាសម្បត្តិរដ្ឋ ត្រូវបង់កម្រៃសេវាសាធារណៈតាមការកំណត់ក្នុងប្រកាសរួមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន៕
ដោយ÷ប្រាថ្នា