ភ្នំពេញ៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដាប់ករណីដោះស្រាយបណ្ដឹង របស់នាយកដ្ឋាន ជនបរទេសអន្តោប្រវេសន្ត នាព្រឹកថ្ងៃសុក្រ ៣កេីត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក, លោកស្រី ឧត្តមសេនីយ៍ឯក អគ្គនាយករងអន្តោប្រវេសន៍, ប្រធាន-អនុប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
ក្នុងអង្គប្រជុំនេះ ក៏បានលើកឡើង អំពីករណីបណ្ដឹងរបស់ជនបរទេសអន្តោប្រវេសន្ត និងពិនិត្យលេីឯកសារដែលពាក់ព័ន្ធមួយចំនួន ដែលត្រូវធ្វើការពិចារណា តាមកត្តាជាក់ស្តែង៕
...
ដោយ៖ សហការី