ខេត្តព្រៃវែង៖ អភិបាលខេត្តព្រៃវែង លោក ជា សុមេធី បានបញ្ជាឲ្យសមត្ថកិច្ចចាប់ឃាត់ខ្លួនអភិបាលស្រុកពាមរក៌ លោកជុំ សាមឿន បន្ទាប់ពីរូបគាត់ផឹកស្រាស្រវឹងហើយបើករថយន្តបុកមនុស្សស្លាប់ម្នាក់។
លោកអភិបាលស្រុកពាមរក៏ត្រូវបានសមត្ថកិច្ចនគរបាលតាមចាប់ឃាត់ខ្លួនយកទៅស្នងការខេត្តទាំងយប់ក្រោយពេលកើតហេតុប្រមាណ២ម៉ោង។
សូមបញ្ជាក់ថា រថយន្តរបស់លោកអភិបាលស្រុកពាមរក៌បានបើក បុកបុរសអ្នកជិះម៉ូតូក្នុងទឹសដៅបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់ភ្លាមនៅកន្លែងកើតហេតុ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតមានឡើងនៅព្រលប់ថ្ងៃទី14 ខែមករា នៅលើកំណាត់ផ្លូវជាតិលេខ11ស្ថិតក្នុងភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង ។
ប្រភពព័ត៌មានរាយការណ៍ថា ជនរងគ្រោះជិះម៉ូតូឌ្រីម សង់ C125 ពណ៍ ខ្មៅ គ្មានស្លាកលេខ សេរីឆ្នាំ2010 បើកបរដោយឈ្មោះ គង់ ធួន ភេទប្រុស អាយុ38ឆ្នាំ រស់នៅឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៌ ខេត្តព្រៃវែង ហើយបានបាត់បង់ជីវិត បន្ទាប់ពីកើតហេតុ ។ ដោយឡែករថយន្តរបស់លោកអភិបាលស្រុកម៉ាក លុច្យស៊ីស RX300 ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Q.5048 ៕