ឪពុកចិត្តជា នរក រំលោភកូនស្រីខ្លួនឯងបង្កើតដល់ទៅ២នាក់ ទីបំផុតសមត្ថកិច្ចវាយខ្នោះ

ចែករំលែក៖

ភ្នំពេញ៖ សីលធម៍សង្គម ត្រូវបានធ្លាក់ចុះ ខណៈដោយសារតែ មនុស្សចរិកតិរច្ឆាន នរក គ្មានគិតបុណ្យបាប ក្នុងនាមជាឪពុក កោតតែ តណ្ហាពុៈកញ្ជ្រោលក្លាយជាសារជាតិសត្វ ហ៊ានរំលោភកូនស្រីខ្លួនឯងបង្កើតដល់ទៅ២នាក់។ ទីបំផុតជនអគតិនេះ ត្រូវបានសមត្ថកិច្ចវាយខ្នោះតែម្តង។

សមត្ថកិច្ចបានអោយដឹងថា៖ ជនសង្ស័យអាច ប្រពន្ធចុះចោលយូរជូរមាត់ចាប់រំលោភកូនស្រីបង្កេីត២នាក់បានសម្រេច ដោយគ្មានគិតពីសីលធម៍ក្នុងខ្លួនសូម្បីបន្តិបច។ គាត់ត្រូវនគរបាល ឃាត់ខ្លួនបានហើយ។
ការឃាត់ខ្លួននេះធ្វេីឡេីងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២៥​ ខែមេសា​ ឆ្នាំ២០២០​ នៅក្នុងបន្ទប់ជួលស្ថិតនៅភូមិព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។

ជនសង្ស័យ ដែលចាប់រំលោភកូនស្រីបង្កេីតខ្លួនឯងឈ្មោះរឿង​ ផុស​ ភេទប្រុស​ អាយុ៤៣ឆ្នាំ​ មុខរបរកម្មករ​ មានស្រុកកំណេីតនៅភូមិ​ ត្រពាំងចក​ ឃុំត្រពាំងគ្រញូង​ ស្រុកត្រាំកក់​ ខេត្តតាកែវ​។

ចំណែកជនរងគ្រោះជាកូនស្រីបង្កេីតម្នាក់អាយុ២២ឆ្នាំ​ មុខរបរកម្មការិនីរោងចក្រ​ និងម្នាក់ទៀតអាយុ១៧ឆ្នាំ​ អ្នកទាំង២ស្នាក់នៅបន្ទប់ជួលក្នុងភូមិព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។
តាមការរៀបរាប់ពីម្តាយជនរងគ្រោះបានប្រាប់ឱ្យដឹងថា​៖ រូបគាត់បានរៀបការជាមួយប្តីរបស់គាត់ជាជនសង្ស័យអស់រយៈពេលជាង២០ឆ្នាំមកហេីយ ដោយមានកូនចំនួន៦នាក់ជាចំណងដៃ​។ ដោយសារតែរស់នៅជាមួយគ្នាមិនចុះសម្រុងទេីបគាត់ចុះចោលទៅមានប្តីថ្មីទៀត អស់រយៈពេលជាង១ឆ្នាំហេីយ។
បើតាមការរៀបរាប់ពីជនរងគ្រោះបានឱ្យដឹងថា​៖ នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩​ វេលាម៉ោង៣និង២០នាទីរសៀល​ ខណៈខ្លួនកំពុងដេកក្នុងផ្ទះនៅខេត្តតាកែវ​ ស្រាប់តែជនសង្ស័យជាឳពុកបង្កេីតបានធ្វេីសកម្មភាពចាប់ដៃនាងនិងខ្ទប់មាត់មិនឱ្យស្រែកថែមទាំងគំរាមថាបេីស្រែកនិឺងសម្លាប់ចោលទាំងពូជ​ ហើយបន្ទាប់មកក៏ចាប់រំលោភរហូតបានសម្រេចតែម្តង។
នាងបន្តទៀតថា​៖ នៅថ្ងៃបន្ទាប់ឪពុកតិរច្ឆានរូបនេះក៏បានគំរាមចាប់រំលោភកូនស្រីបង្កេីតបានសម្រេចម្នាក់ទៀត។​ លុះមកដល់ថ្ងៃទី២៥ខែមេសាឆ្នាំ២០២០​ ឳពុកចិត្តតិរច្ឆានបានមកគំរាមចាប់រំលោភម្តងទៀត​តែមិនបានសម្រេចទេីបនាងសម្រេចចិត្តប្រាប់ដំណេីររឿងទៅម្តាយក៏បែកធ្លាយរត់ទៅប្តឹងនគរបាលឱ្យចាប់ខ្លួនតែម្តង។
បច្ចុប្បន្ន​ជនសង្ស័យត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលចោមចៅទី៣​ កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមច្បាប់៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print