យុវជនម្នាក់បើកម៉ូតូបុកទ្រូងផ្លូវដួលបោកក្បាលស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ:យុវជនម្នាក់បើកម៉ូតូបុកទ្រូងផ្លូវដួលបោកក្បាលស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យបានពាក់កណ្តាលផ្លូវ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ១២ និង ៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២០ ស្ថិតតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចមុខមន្ទីពេទ្យរ៉ូយ៉ាល់ភ្នំពេញ ក្នុងភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ឌឿន ឌី អាយុ ២០ ឆ្នាំ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតខេត្តកំពង់ឆ្នាំង។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុគេឃើញជនរងគ្រោះ បើកម៉ូតូម្នាក់ឯង ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ ២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1l-8050 ធ្វើដំណើរតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនលឿន។ ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យដួលម៉ូតូអូសជិត ៥០ ម៉ែត្រ បោកក្បាលទៅនឹងថ្នល់រងរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ បានពាក់កណ្ដាលផ្លូវ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ធ្វើកំណត់ហេតុ រួចប្រគល់ម៉ូតូ និងសពជនរងគ្រោះ ទៅឲ្យបងប្អូ យកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

...

ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print