លោក Alex Azar ប្រឈមដកតំណែងដោយសេតវិមាន ខណៈអ្នកស្លាប់ដោយសារ COVID-19 កើនលើស ៥ម៉ឺននាក់នៅអាមេរិក

ចែករំលែក៖

អាមេរិក៖ បើតាមការចេញផ្សាយដោយសារព័ត៌មាន Politico នៅថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២០ លោក Alex Azar រដ្ឋមន្ត្រីសុខាភិបាល នៃ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងប្រឈមនឹង ការពិចារណាដកតំណែង ដោយសារតែបរាជ័យ តាំងពីដំបូងក្នុងការដោះស្រាយវិបត្តិ COVID-19 ។

ប្រភពពី(Politico)ដដែលបានបញ្ជាក់ពីសមាសភាព រដ្ឋមន្ត្រីថ្មី គឺអាចជំនួសលោក Azar ក្នុងនោះរួមមានលោកស្រី Deborah Birx ជា អ្នកសម្របសម្រួលវីរុសកូរ៉ូណានៃសេតវិមាន, ។ ក្នុងនោះ ប្រធានមជ្ឈមណ្ឌសេវាថែទាំវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ លោកស្រី Seema Verma និងអនុរដ្ឋមន្ត្រីសុខាភិបាល អាមេរិក លោក Eric Hargan។
ទោះជាមានការចុះផ្សាយបែបនេះក្តី ក៏ខាងរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនទាន់ប្រាកដប្រជាចំពោះការដោះដូរ និងដកតំណែងរដ្ឋមន្ត្រីខាងលើជាព័ត៌មានផ្លូវការនៅឡើយ។

លោក Judd Deere អ្នកនាំពាក្យសេតវិមាន បានបដិសេធការចុះផ្សាយព័ត៌មានខាងលើនេះទៅវិញ ។
ក្នុងនោះលោក Deere បានបញ្ជាក់ដូច្នេះថា៖«រាល់ពាក្យចចាមអារ៉ាមពីបុគ្គល គឺជារឿងគ្មានទំនួលខុសត្រូវ និងការបង្វែរ ចំណាប់អារម្មណ៍ ចេញពីកិច្ចខិតខំប្រឹងប្រែងរបស់យើង ឆ្លើយតបទៅនឹង COVID-19 តែប៉ុណ្ណោះ។

អាមេរិកជាប្រទេសដែលមានពលរដ្ឋស្លាប់ច្រើនជាងគេ ភាគច្រើនអ្នកមានវ័យចំណាស់ ដោយជំងឺកូវីដ-១៩ រហូតដល់មានការផ្សព្វផ្សាយថា៖ លោកត្រាំអាចបាត់បង់សម្លេងគាំទ្រ ក្នុងការបោះឆ្នោតក្នុងខែវិច្ឆិកា ប្រសិនបើលោក មិនមានលទ្ធផលល្អក្នុងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ បានទាន់ពេលនោះ។ ភាគច្រើនអ្នកគាំទ្រលោកត្រាំ ជាមនុស្សចាស់តាមរយៈសន្លឹកឆ្នោតកន្លងមក។
បច្ចុប្បន្ន សហរដ្ឋអាមេរិក មានអ្នកស្លាប់ដោយសារ COVID-19 ៥៤,២៦៥នាក់ ក្នុងចំណោមអ្នកឆ្លងសរុប ៩៦០,៨៩៦នាក់ ខណៈ១១៨,១៦២នាក់ ជាសះស្បើយ។ នេះបើយោងតាម (គេហទំព័រ worldometers ) តែងធ្វើការលម្អិត នៃចំនួនអ្នកស្លាប់ អ្នកឆ្លង អ្នកជាសះស្បើយ អ្នកកំពុងព្យាបាល៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print