សម្តេច​តេ​ជោ​ បញ្ជា​ឲ្យ​បិទ​ច្រក​រត់ពន្ធ​ឈើ​ទៅ​ប្រទេស​វៀតណាម​ និង​បញ្ជា​ឲ្យ​អភិបាលខេត្ត​ត្បូងឃ្មុំ​ចាត់ការ​ឈ្មួញ​ឈើ​

ចែករំលែក៖

ភ្នំពេញ​៖​ នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០១៦​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ធ្វើការ​ព្រមាន​ធ្ងន់ៗ​ និង​បញ្ជា​ឲ្យ​អភិបាលខេត្ត​ត្បូងឃ្មុំ​ ព្រមទាំង​អភិបាលស្រុក​មេមត់​ បិទ​ច្រក​រត់ពន្ធ​ឈើ​នានា​ឆ្ពោះទៅ​ប្រទេស​វៀតណាម​ និង​ពិនិត្យ​មើល​ឈ្មួញ​ឈើ​ទាំងនោះ​។​ នេះ​បើ​តាម​ការ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​របស់​ លោក​ ខៀវ​ កា​ញា​រិ​ទ្ធ​ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​។​

​លោក​ ខៀវ​ កា​ញា​រិ​ទ្ធ​ បាន​សរសរ​នៅ​ក្នុង​បណ្តាញ​សង្គម​របស់​លោក​ថា​ «​សម្តេច​តេ​ជោ​ចេញ​បញ្ជា​ឲ្យ​បិទ​ច្រក​រត់ពន្ធ​ ឈើ​ ទៅ​វៀតណាម​ ពិសេស​ លោក​បាន​ស្រង់​សម្តី​កាសែត​ដែល​លើក​ឡើង​ពី​ករណី​ ឧកញ៉ា​ លឹ​ម​ ប៊ុ​ណ្ណា​ ហៅ​ ខ្នា​ និង​ ស៊ឹង​ សំ​អុល​ ដែល​កាង​ដឹកឈើ​។​ ដោយ​លោក​ចេញ​បញ្ជា​ឲ្យ​ លោក​ ប្រាជ្ញ​ ចន្ទ​ និង​អភិបាលស្រុក​មេមត់​ ទទួល​ធ្វើ​ឲ្យ​បាន​ បើ​មិន​ចង់​អស់បុណ្យ​ស័ក្ដិ​»​។​

​លោក​ ខៀវ​ កា​ញា​រិ​ទ្ធ​ បាន​ឲ្យ​ដឹង​ទៀត​ថា​ «​តាម​សំនើ​របស់​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ សម្តេច​តេ​ជោ​ បាន​បង្កើត​ គណៈកម្មការ​បង្ក្រាប​ការ​រត់​ឈើ​ទៅ​វៀតណាម​ ដោយ​ ឧត្តមសេនីយ៍​ សៅ​ សុខា​ ជា​ប្រធាន​ អគ្គស្នងការ​រង​នគរបាល​ ជា​អនុប្រធាន​ គ្រប់​អភិបាលខេត្ត​ជាប់​ព្រំដែន​និង​ អភិបាលខេត្ត​កំពង់ចាម​ ។​ សម្តេច​ប្រគល់​ឧ​ទ្ធ​ម្ភា​ចក្រ​ ពីរ​ គ្រឿង​ សំរាប់​ប្រតិបត្តិការ​»​។​

​សូម​បញ្ជាក់​ថា​ កន្លង​មក​ឈើ​ប្រណីត​រាប់​សិប​រថយន្ត​ក្នុង​មួយ​យប់ៗ​ ត្រូវ​បាន​គេ​រាយការណ៍​មក​ថា​ ក្រុម​ឈ្មួញ​ជា​ឧកញ៉ា​មួយ​ក្តាប់​តូច​បាន​ដឹក​ជញ្ជូន​យ៉ាង​គគ្រឹកគគ្រេង​តាម​ច្រកព្រំដែន​មួយ​ចំនួន​នៅ​ក្នុងស្រុក​មេមត់​ នៃ​ខេត្ត​ត្បូងឃ្មុំ​ ដូច​ជា​ច្រក​ដូនរ័ត្ន​ និង​ច្រក​ដា​ ជាដើម​ ដោយ​ពុំ​មានការ​ទប់ស្កាត់​។​ ករណី​ដឹក​ជញ្ជូន​ឈើ​ប្រណីត​នេះ​ ត្រូវ​គេ​ចាត់​ទុក​ថា​ គឺ​ធ្វើ​ឡើង​ដោយ​កិច្ចសហការ​ណ៍​ជា​ប្រព័ន្ធ​ ចាប់តាំងពី​រដ្ឋបាល​ព្រៃឈើ​ នគរបាល​ និង​គយ​បើក​ច្រកព្រំដែន​ផង​៕​

12508709_939122806136217_4025778360904454989_n (1)

...

ដោយ៖ ហេង​ សូ​រិ​យា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print