ភ្នំពេញ៖ តារាសម្តែងស្រីញ្ញានី មុនីនាថ ហាក់រៀងចាលនឹងរឿងស្នេហាក្រោយពីបែកស្នេហ៍បុរសអាណិជកនៅអាមេរិកកន្លងទៅ។
អស់រយៈពេលជាង២ឆ្នាំហើយដែលចំណងស្នេហ៍របស់តារាស្រី នី មុនីនាថ និងគូស្នេហ៍អាណិកជននៅអាមេរិក លោកអ៊ុង សូឡា នោះបានបញ្ចប់ដោយបន្សល់ទុកនៅការឈឺចាប់រៀងខ្លួនរហូតមានការប្តឹងផ្តល់គ្នា។ ខកស្នេហានេះបានធ្វើឲ្យតារាស្រីរូបនេះបដិសេធមិនទាន់ទទួលយកស្នេហាបន្ទាប់ទេ ដរាបណាជួបមនុស្សច្បាស់លាស់ទើបនាងប្រកាសដោយចំហរ។ នាងថាស្នេហាបន្ទាប់ត្រូវតែច្បាស់ថានឹងមានមង្គលការកើតមានឡើងទើបនឹងសម្រេចចិត្តបង្ហាញជាសធារណៈ។ នាងថាពេលនេះនាងមិនត្រូវការស្នេហាមិនច្បាស់លាស់ បែបក្លែងក្លាយ ដោយគ្រាន់តែភ្ជាប់ពាក្យហើយ ក៏មានរឿងជាមួយគ្នានោះទៀតទេ ព្រោះនាងត្រូវការបុរសម្នាក់ដែលពិតប្រាកដជាមួយនាង ដែលឲ្យតម្លៃស្រលាញ់នាងនិងក្រុមគ្រួសារយ៉ាងពិតប្រាកដ។អ្វីដែលសំខាន់នោះ តារាទឹកភ្នែកអះអាងថា ចំណងស្នេហាថ្មីរបស់នាង ដាច់ខាតត្រូវតែមានពិធីអាពាហ៍ពិពាហ៍ជាមួយគ្នា ព្រោះនាងមិនត្រូវការស្នេហាបែបលាក់កំបាំងឡើយ។ ប៉ុន្តែនាងថា មិនទាន់ជួបបុរសច្បាស់លាស់នៅឡើយ។
គេចាំបានថានី មុនីនាថ បានបាត់ខ្លួនពីការថតសម្ដែងភាពយន្ដមួយរយៈធំ តាំងពីនាងរង ត្រូវអតីតគូដណ្ដឹងអាណិកជនខ្មែរ មកពីអាមេរិកលោកអ៊ុង សូឡាង ប្ដឹងនាងទៅតុលាការ ដោយទាមទារប្រាក់សំណងដល់ទៅ១០ម៉ឺនដុល្លារ ទើបធ្វើឲ្យមុនីនាថ ភ័យបាក់ស្បាតលែងចង់បង្ហាញមុខតាមបណ្ដារកម្មវិធីអ្នកសិល្បៈតទៅទៀត។ផ្អាកសិល្បៈមួយចំនួនប៉ុន្តែមុនីនាថថា នៅឆ្នាំនេះដែរ នាងគ្រោងបង្កើតមុខរបរផ្ទាល់ខ្លួនមួយ ប៉ុន្តែមិនទាន់អាចនិយាយឲ្យបានច្បាស់លាស់ពីអាជីវកម្មនោះទេ ព្រោះចាំឲ្យចេញជារូបរាងសិន។ មុខរបរថ្មីក្រៅពីសិល្បៈនោះ អាចទាក់ទងទៅផ្នែកគ្រឿងសម្អាងច្រើនជាង៕
ដោយ វឌ្ឍនា