លោក​ សុះ​ ម៉ាច​ សន្យា​ទៅ​យក​ប្រាក់​មួយ​ចំនួន​ពី​ការ​ច្រៀង​នៅ​ក្រៅ​ស្រុក​មក​ជួយ​កុមារ​កំព្រា​ផ្ទុកមេរោគ​អេស​ដ

ចែករំលែក៖

​ភ្នំពេញ៖​ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​និង​ជា​តារាចម្រៀង​ល្បីឈ្មោះ​យូរ​ឆ្នាំ​លោក​ សុះ​ ម៉ាច​ បាន​សម្តែង​នូវ​ក្តី​អាណិតអាសូរ​ជា​ពន់ពេក​ គ្រា​ដែល​លោក​បាន​ពាំនាំ​ជំនួយ​មួយ​ចំនួន​ជាមួយ​សិល្បករ​ និង​ម្ចាស់​ផលិតកម្ម​ទៅ​លើ​កុមារ​កំព្រា​ក្រីក្រ​មាន​ផ្ទុកមេរោគ​អេស​ដ៍​ជា​ច្រើន​ឆ្នាំ​ត្រូវ​រស់នៅ​ទាំង​លំបាក​នៅ​អង្ការ​មួយ​ ។​ ក្រោម​ការ​មេត្តា​លោក​បាន​សន្យា​ថា​ នឹង​ខិតខំ​ជួយ​អស់ពី​ល​ទ្ឋ​ភាព​តាម​តម្រូវការ​ ពិសេស​ឲ្យ​តែ​មានឱកាស​ទៅ​សម្តែង​នៅ​ក្រៅប្រទេស​ ។​

sew

​ការ​បញ្ជាក់​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៥​ មក​រា​ ឆ្នាំ​២០១៦​ នា​ឱកាស​ចុះ​ចែក​អំណោយ​ជាមួយ​សិល្បករ​ម្ចាស់​បៀ​ហ្គា​ឌិន​និង​សប្បុរ​ជន​នៅ​ឯ​ក្រៅប្រទេស​។​ការ​រៀប​ចំនេះធ្វើ​ឡើង​ក្នុង​ទីតាំង​របស់​អង្គការ​កុមារ​កំព្រា​ឈូករ​ត្ន័​ស្ថិត​នៅ​ជិត​វត្ត​គិ​ក​ខ្សាច់​ខណ្ឌដង្កោរ​រាជធានី​ភ្នំពេញ​។​

​លោក​សុះ​ម៉ាច​ដែល​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​បាន​ដឹកនាំ​គណប្រតិភូ​ចុះចូល​រួម​ចែក​អំណោយ​ដល់​ប្អូនៗ​កុមារ​កំព្រា​បាន​ថ្លែង​នូវ​អារម្មណ៍​អាណិត​ចំពោះ​ក្មួយៗ​ទាំងនោះ​ថា​លោក​បាន​នាំ​សប្បរ​ជន​មក​ចូលរួម​សួរសុខទុក្ខ​ក្មួយៗ​ប្អូនៗ​នៅ​អង្គការ​កុមារ​ក​ព្រា​ឈូករ​ត្ន័​។ ​

លោក​បាន​សន្យា​ថា​គ្រា​ដែល​មក​សម្តែង​នៅ​អា​មេ​រិ​ក​នឹង​នាំ​យក​នូវ​អំណោយ​ជួយ​ក្មួយៗ​ចាំបាច់​បំផុត​។​ប៉ុន្តែ​កាលពី​ឆ្នាំ​២០០៩​ពេល​មក​រក​ពួក​គាត់​ក៍​បាត់​ដំណឹង​ឈឹង​ហើយ​ទីតាំង​ចាស់​នៅ​ផ្លូវ​វ៉េ​ង​ស្រេង​ក៍​ដូរ​ធ្វើ​ឲ្យ​បាត់​ការ​ទាក់ទង​មិនដឹង​ជា​ប្អូនៗ​ទៅ​ដល់​ណា​។​ ប៉ុន្តែ​ថ្មីៗ​នេះ​មាន​ដំណឹង​ពី​មិត្តភក្តិ​គាត់​ប្រា​ប់ក៍​ភ្ញាក់ផ្អើល​ហើយ​ត្រូវ​តែ​ប្រញាប់​រួសរាន់​ចុះ​យក​អំណោយ​ជាមួយ​សប្បុរសជន​មក​កាន់​ទីតាំង​ប្អូនៗ​ជា​សំខាន់​មិន​ទុក​យូរ​នោះ​ទេ​ព្រោះ​សន្យា​របស់​លោក​ត្រូវ​តែ​បំពេញ​ឲ្យ​បាន​។

​លោក​បន្ថែម​ថា​អំណោយ​ដែល​បាន​នោះ​មានការ​ចូលរួម​ពី​ឧកញ៉ា​សេង​ សុ​ភ័​ក្រ​ ម្ចាស់​ភោជនីយ​ដ្ឋា​ឃី​ង​ដ្រា​ហ្គែ​ន​លោក​សុធី​ តន្ត្រីករ​មក​ពី​អូស្ត្រាលី​លោក​ជា​ សំអាត​ លោកស្រី​ថុ​ង​ ស៊ីវ​ទៀង​ម្ចាស់​ផលិតកម្ម​ចក្រ​វា​ឡ​ពេជ្រ​ភាពយន្ត​និង​អំណោយ​រូប​លោក​ជាមួយ​ភរិយា​ផង​ដែរ​។​ អំណោយ​ដែល​ពាំនាំ​មក​មាន​អង្ករ​៣​បាវ​ ទឹកក្រូច​ ត្រីខ​និង​កាបូប​ចំនួន​១២​ ប៊ិ​ច​ សៀវភៅ​និង​ថវិកា​២០០​ដុល្លារ​និង​ប្រាក់​រៀល​៥០​ម៉ឺន​រៀល​។

​លោក​សម្គាល់​ទៀត​កុមារ​កំព្រា​ទាំងនេះ​ផ្ទុក​ដោយ​ជំងឺ​កាច​សាហាវ​តស៊ូ​ជីវិត​ណាស់​ព្រោះថា​កាលពី​លោក​ជួប​គ្រា​ដំបូង​មាន​ចំនួន​ជាង​២០​រូប​តែ​ពេល​នេះ​នៅ​សល់​តែ​១២​រូប​ដោយ​ក្តុកក្តួល​ចិត្ត​ព្រោះ​បាត់​វត្តមាន​ពួក​គេ​មិនដឹង​ថា​ខ្លះ​បាត់បង់​ជីវិត​ឬ​យ៉ាងណា​ឬក៍​ចាក​ចេញពី​មណ្ឌល​ឬទេ​?​។​

ក្នុង​នាម​លោក​ជា​សិល្បករ​និង​សប្បរ​ជន​សូម​ផ្តាំផ្ញើ​ដល់​ប្អូនៗ​ត្រូវ​ចេះ​គោរព​វិន័យ​អង្គ​រា​ខិតខំ​រៀន​ត្រូវ​តស៊ូ​កុំ​អស់សង្ឃឹម​ក្នុង​ជីវិត​ទទួលទាន​ថ្នាំ​ឲ្យ​បាន​ទៀងទាត់​ញាំ​ឲ្យ​គ្រប់គ្រាន់​ហាត់​កីឡា​ហើយ​ជៀស​ផុត​ពី​កា​រលូង​លោម​ពី​ជន​អគតិ​ទៅ​សេ​ប​គ្រឿងញៀន​ផង​ដែរ​។ ​

ទោះជា​យ៉ាងណា​ឲ្យ​តែ​លោក​មានឱកាស​ទៅ​សម្តែង​នៅ​ក្រៅប្រទេស​លោក​នឹង​អំពាវនាវ​ដល់​បងប្អូន​នៅ​ក្រៅប្រទេស​ជួយ​ផ្តល់​សម្ភារៈ​ថវិកា​ផ្សេងៗ​ដល់​ប្អូនៗ​ជា​បន្ត​ទៀត​ហើយ​លោក​នឹង​កាត់​ប្រាក់​ដែល​រកបាន​ជួយ​ដល់​ក្មួយៗ​ផង​ដែរ​មិន​ឲ្យ​ក្មួយៗ​លំបាក​នោះ​ទេ​ទោះជា​ប្រាក់​មាន​កម្រិត​តិចតួច​តែ​នេះ​ជា​ទឹកចិត្ត​រួបរួម​គ្នា​។​

​លោក​សុធី​ជា​ម្ចាស់​ភោជនីយដ្ឋាន​ឃី​ង​ដ្រា​ហ្គ​ន​ដែល​មាន​ទីតាំង​ផ្លូវ​សែន​សុខ​បាន​បង្ហាញ​នូវ​ចំណាប់អារម្មណ៍​ថា​លោក​បាន​យក​នូវ​អំណោយ​មួយ​ចំនួន​ជួយ​ដល់​ប្អូនៗ​ព្រោះថា​ពួក​គាត់​តស៊ូ​រស់នៅ​ទាំង​មាន​ផ្ទុកមេរោគ​អេ​ដស៍​ដើម្បី​ឲ្យ​ពួក​គាត់​មាន​ទឹកចិត្ត​រស់នៅ​ជា​បន្ត​ទៀត​គ្រា​ដែល​ពួក​គាត់​រង​សម្ពាធ​ផ្លូវចិត្ត​។​លោក​សូម​អរគុណ​ដល់​សប្បុរ​ជន​មួយ​ចំនួន​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​បាន​ជួយ​គិតគូ​ដល់​ប្អូនៗ​នៅ​អង្គការ​នេះ​។​

លោក​បន្ត​ថា​នា​ពេល​ខាង​មុខ​នេះ​លោក​នឹង​មានកម្ម​វិធី​ការ​ប្រគំ​តន្ត្រី​សប្បុរ​ធម៌​ជួយ​សមាគម​សិល្បករ​ឲ្យ​កាន់តែ​មាន​ភាព​ផុសផុល​ឡើងៗ​ដើម្បី​ប្រមូល​ថវិកា​ជួយ​ដល់​បញ្ហា​ផ្សេងៗ​ដែល​សមាគម​សិល្បករ​នៅ​តែ​មាន​គម្រោង​គិតគូ​ដែល​មាន​លោក​សុះ​ ម៉ាច​ជា​ប្រធាន​។​

​លោកស្រី​ថុ​ង​ ស៊ីវ​ទៀង​ដែល​ជា​ម្ចាស់​ផលិតកម្ម​ចក្រ​វា​ឡ​ពេជ្រ​ភាពយន្ត​បាន​មាន​ប្រសាសន៍​ដែរ​ថា​យើង​ពិតជា​តក់ស្លុត​ពេល​ដឹង​ថា​ក្មួយៗ​គាត់​ផ្ទុក​រោគ​ហ៊ី​វហើយ​ខំតស៊ូ​រៀន​ដើម្បី​អនាគត​បើ​ទោះជា​លំបាក​បែប​ណា​ក្នុង​ន័យ​ប្រឆាំង​និង​ទុក្ខ​លំបាក​។​ការ​ជួយ​ពី​សម្បុរ​ជន​នា​ពេល​នេះ​ពិតជា​អាច​សម្រាល​បាន​ទុក្ខ​លំបាក​មួយ​កម្រិត​ហើយក៍​សូម​អំពាវនាវ​ដល់​សិល្ប​ករក៍​ដូច​ជា​មជ្ឈដ្ឋាន​មហាជន​ទាំងអស់​មេត្តា​ជួយ​តាម​ស​ទ្ឋា​រៀងខ្លួន​ចំពោះ​អង្គការ​ខាងលើ​នេះ​ដែល​ជួយ​គិតគូ​សង្គ្រោះ​កុមារ​ទាំងនេះ​ទាំង​លំបាក​៕

ere3

...

ដោយ​​៖ វ​ឌ្ឍ​នា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print