គោយន្តកន្ត្រៃដឹកកូនឈើអត់ច្បាប់ចំនួន ២១គ្រឿងត្រូវសមត្ថកិច្ចចាប់ ក្រោយពីសម្តេចនាយករដ្ឋមន្ត្រីដាក់វិធានការក្តៅលើឈ្មួញដ៏ធំនៅខេត្តត្បូងឃ្មុំ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ គោយន្តចំនួន២១គ្រឿង ដែលជាគោយន្តដឹកកូនឈើមិនទាន់គ្រប់អាយុ ត្រូវបានសមត្ថកិច្ចនគរបាលចាប់បញ្ជូនមកសង្កាត់រដ្ឋបាលព្រៃឈើក្រាំងស្គារ នៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ នៅមុខសង្កាត់រដ្ឋបាលព្រៃឈើក្រាំងស្គារ ក្នុងភូមិក្តុល ឃុំក្រាំងស្គារ ស្រុកទឹកផុសការតាមចាប់គោយន្តដឹកឈើនេះ គឺធ្វើឡើងបន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែនប្រកាសចាត់វិធានការក្តៅចំពោះឈ្មួញដ៏ធំនៅខេត្តត្បូងឃ្មុំ ។

6193fd22-5dc3-4a1a-a722-c0019408a21f (1)

សមត្ថកិច្ចនគរបាលសេដ្ឋកិច្ចបានអោយដឹងថា  គោយន្តដឹកកូនឈើទាំងអស់មានចំនួន២១គ្រឿង​ ក្នុងនោះសមត្ថកិច្ចបានធ្វើកិច្ចសន្យាដល់ម្ចាស់គោយន្តទាំងនោះ អោយបញ្ឈប់សកម្មភាពកាប់កូនឈើដែលមិនទាន់គ្រប់អាយុ ដែលខុសនឹងច្បាប់ស្តីពីព្រៃឈើ ហើយបានដោះលែងទៅវិញ ។

សមត្ថកិច្ចបានអោយដឹងទៀតថា គោយន្តដឹកឈើទាំង២១គ្រឿងនោះមានដឹកអុស៩គ្រឿង ដឹកកូនឈើផ្ចឹក៤គ្រឿង ដឹកកូនឈើបង្កង់មិនទាន់គ្រប់អាយុ៣គ្រឿង ដឹកបង្គោលគ្រាក់៥គ្រឿង។ គោយន្តទាំង២១គ្រឿងនេះ ត្រូវបាននគរបាលបង្ក្រាបបទល្មើសសេដ្ឋកិច្ច កសាងសំណុំរឿងប្រគល់ជូនសង្កាត់រដ្ឋបាលក្រាំងស្គារចាត់ការតាមនីតិវិធី ។

ប្រភពបានឲ្យដឹងថា កន្លងមកនេះគោយន្តដឹកកូនឈើដែលមិនទាន់គ្រប់អាយុ ដឹកស្ទើររូងផ្លូវទៅហើយ និងបានដឹកស្ទើរតែបុកប៉ុស្តិ៍យាមសង្កាត់រដ្ឋបាលព្រៃឈើក្រាំងស្គារទៅទៀតក៍មិនដែលឃើញមានមន្ត្រីណាម្នាក់អើរពើរដែរគិតតែប្រមូលលុយ ពីសកម្មភាពដឹកឈើទាំងនេះ ទាំងគ្រប់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ។

តាមប្រភពបានអោយដឹងទៀតថា  ដើម្បីឆ្លងផុតប៉ុស្តិ៍យាមរបស់សមត្ថកិច្ចគ្រប់ជំនាញនោះ ម្ចាស់គោយន្តក្នុងមួយគោយន្តត្រូវចំណាយលុយយ៉ាងតិចពី៤ម៉ឺនទៅ៥ម៉ឺនរៀល ទើបទៅដល់គោលដៅរបស់ខ្លួន ដែលលុយនេះគឺផ្តល់អោយគ្រប់ជំនាញទាំង ដែលជិះម៉ូតូតាមទាលុយឆៅៗតែម្តង ដែលក្នុងមួយថ្ងៃៗមានគោយន្តកន្រ្តៃជាច្រើនសឹបគ្រឿងបានដឹកឈើចុះមក  ។

ប្រជាពលរដ្ឋលើកឡើងថា ក្រោយពីសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន បានដាក់វិធានការក្តៅចំពោះឈ្មួញឈើនៅខេត្តត្បូងឃ្មុំមក ដោយផ្តល់សិទ្ធទៅលោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាអ្នកដឹកនាំកិច្ចការបង្ក្រាបបទលើ្មសព្រៃឈើនេះនៅក្នុងខេត្តត្បូងឃ្មុំ ។ ស្រាប់តែនៅពេលថ្មីៗនេះរសើប ដល់សមត្ថកិច្ចព្រៃឈើ និងសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងដេញចាប់កូនឈើមិនទាន់គ្រប់អាយុ ដែលពីមុនគេឃើញថា​សមត្ថកិច្ចទាំងនេះឈរអោបដៃមើលគោយន្តដឹកឈើទាំងនេះ ក្រោយពីទទួលបានលាភសក្ការៈខ្លះពីឈ្មួញឈើក៍ដោយចុះ ។ ប្រជាពលរដ្ឋកំពុងតែរង់ចាំមើលថា តើសមត្ថកិច្ច និងមន្ត្រីជំនាញនឹងបន្តចាប់រទេះគោយន្តបានប៉ុន្មានគ្រឿងទៀតដែលកំពុងតែធ្វើសកម្មភាពដឹកតាមផ្លូវមួយនេះ ៕

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print