ចាប់ខ្លួនជនសង្ស័យចែកចាយគ្រឿងញៀន ២នាក់ប្តីប្រពន្ធនិងអ្នកប្រើប្រាស់ម្នាក់នៅឃុំខ្ពប

ចែករំលែក៖

ខេត្តកណ្តាល៖ ជនសង្ស័យចែកចាយគ្រឿងញៀន២នាក់ប្តីប្រពន្ធ និងអ្នកប្រើប្រាស់ម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលខ្ពបចាប់ខ្លួន កាលពីវេលាម៉ោង១៧ និង០៥នាទី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ នៅត្រង់ចំណុចភូមិខ្ពបលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ដកហូតបានថ្នាំញៀន០១កញ្ចប់ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

IMG-20160116-WA0013

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យ២នាក់ប្តីប្រពន្ធដែលត្រូវបានចាប់ខ្លួននោះមានឈ្មោះ សុខ ដា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្ត្រីជាប្រពន្ធឈ្មោះ កែវ ស្រីលីន ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូ​​​​មិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ។ ចំណែកឯជនសង្ស័យប្រើប្រាស់គ្រឿងញៀនឈ្មោះ អ៊ុក ទូច ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ។

ប្រភពដដែលបានបន្តថា នៅវេលាយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ សមត្ថកិច្ចនគរ​បាល​ប៉ុស្តិ៍រដ្ឋបាលខ្ពប បានចេញល្បាតនៅលើកំណាត់ផ្លូវជាតិលេខ១១០(ខាងកើតទន្លេបាសាក់) ខណៈនោះបានប្រទះឃើញជនសង្ស័យឈ្មោះ កែវ​ ស្រីលីន កំពុងចែកចាយគ្រឿងញៀនប្រភេទម៉ាទឹកកកអោយទៅជនសង្ស័យឈ្មោះ អ៊ុក ទូច ។ ភ្លាមៗនោះសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានចាប់ខ្លួនជនសង្ស័យទាំង២នាក់ រួមជាមួយថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន០១កញ្ចប់តូចបិទជាប់នឹងក្រដាស់ប្រាក់ប្រភេទ១០០រៀល នៅលើដីក្រោមបាទជើងរបស់ជនសង្ស័យឈ្មោះអ៊ុក ទូច ។

ប្រភពដដែលបានបន្តថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យជាប្រពន្ធសមត្ថកិច្ចបានឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យជាប្តីម្នាក់ទៀត ។ ជនសង្ស័យពីរនាក់ប្តីប្រពន្ធបានសារភាពថា នៅមុនពេលកើតហេតុពួកគេបានទិញគ្រឿងញៀនពីឈ្មោះ ឡា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅក្នុងភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ក្នុងតម្លៃ១៥០០០០រៀល នៅថ្ងៃទី១៤ មករា ២០១៦ វេលាម៉ោង១៧និង៣០ទាទី រួចយកមកបំបែកបានចំនួន៦កញ្ចប់តូចទុកសម្រាប់ចែកចាយបន្ត ដោយលក់ក្នុងមួយកញ្ចប់តម្លៃ៤ម៉ឺនរៀល ៕

IMG-20160116-WA0011

IMG-20160116-WA0015

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print