​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ជប៉ុន​ស្លាប់​១៤​នាក់​ និង​របួស​២៧​នាក់

ចែករំលែក៖

​រថយន្តក្រុង​មួយ​គ្រឿង​បាន​ដឹក​អ្នកដំណើរ​ទៅ​កាន់​តំបន់​រមណីយដ្ឋាន​នៅ​ភាគ​កណ្តាល​ប្រទេស​ជប៉ុន​បាន​ជ្រុល​ចង្កូត​ធ្លាក់​ពី​ផ្លូវ​នៅ​ក្នុង​តំបន់​ភ្នំ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាងតិច​១៤​នាក់​ និង​២៧​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់​ ស្រាល​ ។​

11

​រថយន្តក្រុង​នេះ​បាន​ដឹក​អ្នកដំណើរ​៤១​នាក់​ចាក​ចេញពី​ទីក្រុង​តូ​ក្យូ​ទាំង​យប់​អធ្រាត្រ​ឆ្ពោះទៅ​កាន់​រមណីយដ្ឋាន​ ទេសចរណ៍​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​តំបន់​ Nagano​ ។​

​ហេតុការណ៍​គ្រោះថ្នាក់​បាន​កើតឡើង​ស្ថិត​នៅ​ជិត​ទីប្រជុំជន​ Karuizawa​ កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០១៦​ ។​ គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​បណ្តាល​ឲ្យ​ហេតុការណ៍​កើតឡើង​នៅឡើយ​ទេ​ ។​ ក្នុង​តំបន់​ខាងលើ​នេះ​ពុំ​មានការ​គំរាមកំហែង​ពី​ផ្សែង​អ័ព្ទ​ ឬ​ការ​ធ្លាក់​ទឹកកក​នោះ​ឡើយ​នៅ​លើ​ដងផ្លូវ​នោះ​ ។​ ក្រសួង​ដឹក​សាធារណការ​ និង​ដឹក​ជញ្ជូន​ប្រទេស​ជប៉ុន​បាន​បើក​ការ​ស៊ើបអង្កេត​ករណី​គ្រោះថ្នាក់​នេះ​ ។​

​មនុស្ស​២៧​នាក់​បាន​រង​របួស​ នៅ​ពេល​ដែល​រថយន្តក្រុង​នោះ​បាន​បើក​ធ្លាក់​ផ្លូវ​ដែល​មាន​ជម្រៅ​រាប់​ម៉ែត្រ​ពី​ផ្លូវ​នោះ​ ។​

​កីឡា​ជិះ​ស្គី​ និង​កីឡា​ដទៃ​ផ្សេង​ទៀត​ស្ថិត​នៅ​ក្នុង​រដូវរងារ​ ជា​ការ​ពេញ​និយម​បំផុត​នៅ​ក្នុង​ប្រទេស​ជប៉ុន​ ។​ មនុស្ស​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​ឆ្ពោះទៅ​កាន់​តំបន់​រមណីយដ្ឋាន​ជ្រលង​ភ្នំ​ដើម្បី​ចូលរួម​ការ​លេង​កីឡា​ក្នុង​រដូវរងារ​ ៕​

22

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print