ហុងដាស៊េរី២០១៦បត់ឆ្វេងមិនប្រយ័ត្នបុកហុងដាស៊េរី២០១២របួសធ្ងន់ទាំងសងខាងនៅស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសពីនាក់បានរងរបួសបែកក្បាលហូរឈាមពេញផ្ទៃមុខសន្លប់ស្ដូកស្ដឹងនិងកន្លែងដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ កាលពីវេលាម៉ោង៥ និង៥០នាទីប្រលប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ស្ថិតលើផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំខេត្តស្វាយរៀង។

image3 (1)

តាមសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកស្វាយជ្រំបានអោយដឹងថា អ្នកបើកបរម៉ូតូបង្កហេតុមានឈ្មោះនាង សំអុល អាយុ៣០ឆ្នាំមានទីលំនៅភូមិត្របែក ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ដោយជិះម៉ូតូហុងដា សេ១២៥ ពណ៌ខ្មៅស៊េរី២០១៦ពាក់ស្លាកលេខស្វាយរៀង1F-5544 រងខូចខាតយ៉ាងដំណំ។ រីឯភាគីរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណត្រូវបានជួយសង្គ្រោះដឹកមកកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងនៅឡើយ ដោយគេដឹងថាជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅស៊េរី២០១២ពាក់ស្លាកលេខស្វាយរៀង1B-3172។

តាមសាក្សីបានអោយដឹងថា មុនពេលកើតហេតុមានបុរសម្នាក់បានបើកបរម៉ូតូមួយគ្រឿងស៊េរី២០១៦ពណ៌ខ្មៅលើកំណាត់ផ្លូវជាតិលេខ១ក្នុងទិសដៅពីលិចទៅកើតហើយក៏បានបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នស្រាប់តែមានម៉ូតូមួយគ្រឿងស៊េរី២០១២ធ្វើដំណើរស្របទិសគ្នាចាប់ហ្វ្រាំងមិនទាន់ក៏បុកពីក្រោយយ៉ាងពេញទំហឹងបណ្ដាលអោយដួលរណូករណែលទាំងម៉ូតូ និងមនុស្សសន្លប់ស្ដូកស្ដឹងតែម្ដង។

ក្រោយមកសមត្ថកិច្ចនគរបាលក៏បានអន្តរាគមន៍ដឹកភាគីទាំងសងខាងទៅកាន់មន្ទីរពេទ្យព្រមទាំងធ្វើការវាស់វែង និងយកវត្ថុតាងម៉ូតូទាំង២គ្រឿងអូសមកកាន់អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំចាត់ការតាមច្បាប់។

សមត្ថកិច្ចបានបន្តថា មូលហេតុដោយសារម៉ូតូម៉ាកហុងដាស៊េរី២០១៦បត់ឆ្វេងខ្វះការប្រុងប្រយ័ត្នទើបបង្កអោយមានករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង ៕

image2 (1)

image1 (1)

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print