លោក ជូ កុល្លា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ ទំនើងសេរីនឹងការងារ

ចែករំលែក៖

ខេត្តកំពង់ធំ៖ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានស្តីបន្ទោសការងារផ្ទៃក្នុង ទៅលើ លោក ជូ កុល្លា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ លើលិខិតរដ្ឋបាល កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ថាធ្វេសប្រែហែសការងារ ជាសកម្មភាពបង្ហាញអំពីការធ្វេសប្រហែស មិនយកចិត្តទុកដាក់ គោរពតាមការចាត់តាំងរបស់ថ្នាក់លើ ដែលជាការអនុវត្តផ្ទុយពីមាត្រា៣៣ នៃច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល។
ក្នុងលិខិតនោះ លោក សុខ លូ បានលើកឡើងថា៖ លោកប្រធាន ជ្រាបថា កាលពីថ្ងៃទី២៧​ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៨:00នាទីព្រឹក-១០:០០នាទីព្រឹក នៅសាលប្រជុំសាលាខេត្ត (អគារB)ក្នុងនាមអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ធំ ខ្ញុំបានដឹកនាំកិច្ច
ប្រជុំស្តីពីការកៀរគរមូលនិធិក្នុងឱកាសអបអរសាទរខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទ ក្រហម ៨ ឧសភា ឆ្នាំ២០២០ និងកិច្ចការចាំបាច់ផ្សេងៗទៀត ដោយមានការចូលរួមគ្រប់ភាគីពាក់ព័ន្ធ
ដោយឡែក លោក ដែលជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មិនបានចូលរួមប្រជុំតាមការអញ្ជើញ
ដោយគ្មានមូលហេតុច្បាស់លាស់ មិនបានសុំច្បាប់អនុញ្ញាត និងមិនបានចាត់តំណាងចូលរួម ជាហេតុខកខាន
មិនបានទទួលផែនការសំខាន់មួយចំនួន។ លោកបន្តថា៖ ជាសកម្មភាពបង្ហាញអំពីការធ្វេសប្រហែស មិនយកចិត្តទុកដាក់ គោរពតាមការចាត់តាំងរបស់ថ្នាក់លើ ដែលជាការអនុវត្តផ្ទុយពីមាត្រា៣៣ នៃច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការ
ស៊ីវិល។ បើមានករណីដូចនេះម្តងទៀត រដ្ឋបាលខេត្ត នឹងពិចារណាដាក់ទណ្ឌកម្មវិន័យ ក្រោមរូបភាពស្តីបន្ទោស
ដោយមានចុះក្នុងសំណុំ។
បញ្ហានេះ អាចលោកទេសរដ្ឋមន្ត្រីក្រសួងសាធារណៈ និងដឹកជញ្ជូន នឹងមានវិធានការ។
លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានបញ្ជាក់ប្រាប់អង្គភាព នគរដ្រេហ្គន ថា៖ នេះមិនមែនជាលិខិតវិន័យរដ្ឋបាលទេ គ្រាន់តែជាលិខិតផ្ទៃក្នុងដាស់តឿនមន្ត្រីឱ្យមានលិខិតបេសកកម្មច្បាស់លាស់ កុំអោយមានការធ្វេសប្រហែស មិនមែនដល់វិន័យរដ្ឋបាលទេ។
លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ធ្វើបែបនេះមានការគាំទ្រពីមន្ត្រីរាជការតាមមន្ទីរជុំវិញខេត្ត ដែលជាការផ្តល់ជាគំនិត អោយមន្ត្រីរដ្ឋបាលមុខងារសារធារណៈ មានការទទួលខុសត្រូវ តាមតួនាទី ភារកិច្ច ស្របតាមគោលការណ៍រាជរដ្ឋាភិបាល៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print