ចិន មិន​សប្បាយចិត្ត ​នឹង​វត្តមាន​នាវាយោធា​អាមេរិក​នៅ​សមុទ្រ​ចិន​ខាងត្បូង​

ចែករំលែក៖

ប្រទេសចិន៖ អ្នកនាំពាក្យ​ក្រសួងការពារជាតិចិន លោក​វរសេនីយ៍​ជាន់ខ្ពស់ Wu Qian បានចេញសេចក្តីប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃទី​៣០ខែមេសា ឆ្នាំ២០២០ ជំទាស់​ដាច់ខាត​ចំពោះ​វត្តមាន​នាវា​បរទេស ដែល​បើក​កាត់​ដែនទឹក​របស់​ចិន​នៅក្នុង​តំបន់ស​មុ​ទ្យ​ចិន​ខាងត្បូង ​។ ព្រោះសកម្មភាព​នេះ គឺ​មានតែ​បង្ក​ឲ្យ​មាន​ផលប៉ះពាល់ និង​បំផ្លាញ​ស្ថិរភាព និង​សន្តិភាព នៅក្នុង​តំបន់​តែប៉ុណ្ណោះ​។

​ការមិន​សប្បាយចិត្ត​របស់មន្រ្តីជាន់ខ្ពស់ចិន ដោយសារតែវត្តមាន​នាវាចម្បាំងឈ្មោះ USS Barry របស់យោធាអាមេរិក គឺជា​នាវាចម្បាំង​ចុងក្រោយ​ដែល​បាន​បើក​កាត់​តំបន់​ដែនទឹក​សមុទ្រ​ចិន​ខាងត្បូង​នា​ថ្ងៃទី​២៨ ខែមេសា ដោយ​អះអាងថា ធ្វើ​ទៅតាម​ប្រតិបត្តិការ «​សេរីភាព​នៃ​នាវាចរណ៍​» ក្រោម​ច្បាប់​អន្តរជាតិ​។

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក Wu Qian អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន បានបញ្ជាក់ យ៉ាងច្បាស់ៗ​ថា កងទ័ព​រំដោះប្រជាជន​ចិន នៅតែ​បន្ត​ការប្រុងប្រយ័ត្ន និង​ពិនិត្យមើល​គ្រប់​សកម្មភាព​របស់​នា​វា​បរទេស​ទាំងអស់ នៅក្នុង​តំបន់​។ ដោយ​លើកឡើង​ពី​ឈ្មោះ​អាមេរិក​ចំៗ លោក​វរសេនីយ៍​ជាន់ខ្ពស់​រូបនេះ បាន​អះអាង​យ៉ាង​ដូច្នេះ​ថា​៖ «​ការពិត បានបង្ហាញ​ម្តង​ទៀតថា អាមេរិក គឺជា​អ្នក​នាំ​ឲ្យ​មាន​សកម្មភាព​យោធា​ដ៏​ធំ​បំផុត នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ហើយក៏​ជា​អ្នកបង្ក​បញ្ហា​តែមួយគត់ សម្រាប់​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​តំបន់​ដែរ​»​។

​បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន China Daily ដែល​ស្រង់​សម្ដី​អ្នកនាំពាក្យ​ខាងលើ កងទ័ព​ចិន នៅតែមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​ប្តេជ្ញា​ដែន​អធិបតេយ្យ សន្តិសុខ ផលប្រយោជន៍ ក៏ដូចជា​សន្តិភាព និង​វិបុលភាព​របស់ខ្លួន​នៅក្នុង​តំបន់​ឲ្យ​បានល្អ​បំផុត​។

​ក្រៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង លោក Wu ក៏បាន​លើកឡើង​ពី​សកម្មភាព​យោធា​ចិន​មួយចំនួន ដែល​ត្រូវបាន​មន្ត្រី​ការពារជាតិ​តៃវ៉ាន់​ចោទថាគឺជា​ការគំរាមកំហែង​។ ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​ក្រសួងការពារជាតិ​ចិន​ដដែល បាន​និយាយថា សកម្មភាព​យោធា​ចិន​នៅក្បែរ​កោះ​តៃវ៉ាន់ គឺ​គ្រាន់តែ​ជាការ​ការពារ​ដែន​អធិបតេយ្យ និង​ទឹកដី​របស់ខ្លួន​ប៉ុណ្ណោះ ព្រោះ​តៃវ៉ាន់​ក៏​ជា​ផ្នែក​មួយ​របស់​ចិន​ដែរ​។

​គួរបញ្ជាក់ថា តំបន់​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​ដ៏​ស្មុគស្មាញ​មួយ ដែល​ទាមទារ​ដោយ​ភាគី​ច្រើន​ប្រទេស និង​មិនចេះចប់​មិនចេះហើយ​។ម្យ៉ាង​តំបន់​ជម្លោះ​ខ្លះ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង គឺ​ទាមទារ​ដោយ​ភាគី​ច្រើន ឬ​ជាការ​ទាមទារ​ត្រួតគ្នា​លើ​តំបន់​តែមួយ​៕ដោយ៖ស តារា

...

{“source_sid”:”A89547A8-33AE-4C53-A543-E15696F5BF0C_1588331712780″,”subsource”:”done_button”,”uid”:”A89547A8-33AE-4C53-A543-E15696F5BF0C_1588331712770″,”source”:”other”,”origin”:”gallery”}

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print