បុរសម្នាក់ ត្រូវប៉ូលិសអូស្ត្រាលីបាញ់សម្លាប់ក្នុងផ្សារទំនើប ក្រោយប្រើកាំបិត ចាក់មនុស្សឲ្យរបួសជាច្រើននាក់

ចែករំលែក៖

ប្រទេសអូស្ត្រាលី៖ យ៉ាងហោចណាស់មនុស្ស៥នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងការវាយប្រហារដោយកាំបិត ប៉ុន្ដែជនដៃដល់ ត្រូវប៉ូលិសនៅក្នុងរដ្ឋភាគខាងលិច (Western Australia) នៃប្រទេសអូស្ត្រាលី បានបាញ់សម្លាប់ភ្លាមៗ នៅផ្សារទំនើបមួយកន្លែងក្នុងតំបន់ ភីលបារ៉ា(Pilbara)

តាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅរសៀលថ្ងៃសុក្រ ទី០១ ខែឧសភា ឆ្នាំ២០២០ បាននិយាយថា ហេតុការណ៍ ចាក់ឱ្យមនុស្សរបួសខាងលើ កើតឡើងនៅម៉ោង ១០និង០០នាទីព្រឹកថ្ងៃដដែល (ម៉ោងនៅក្នុងតំបន់) នៅផ្សារទំនើប សោតដេនឡេន សាខ្វែរ (South Hedland Square) ចំណែកឯប៉ូលិសវិញក៏បានឱ្យដឹងដែរថា មនុស្ស ០៥នាក់បានរងរបួស នៅក្នុងការវាយប្រហារដោយកាំបិត ហើយក្នុងនោះមាន ០២នាក់រងរបួសធ្ងន់។

ប៉ុន្តែភ្លាមៗ ជនសង្ស័យមិនទាន់ត្រូវបានគេបញ្ជាក់អត្តសញ្ញាណនៅឡើយទេ ខណៈមូលហេតុពិតប្រាកដនៃការវាយប្រហារនេះ បច្ចុប្បន្នកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print