WHO បញ្ជាក់ថា បានប្រកាសអាសន្នទាន់ពេលវេលាពីកូវីដ-១៩

ចែករំលែក៖

អគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក Tedros Adhanom Ghebreyesus បានបញ្ជាក់ថា លោក និងអង្គការនេះបានប្រកាសអាសន្ននៅទូទាំងពិភពលោកស្តីពីកូវីដ-១៩ ទាន់ពេលវេលា គឺការប្រកាសនៅចុងខែមករា។ នៅពេលនោះប្រសិនបើពិភពលោកទប់ស្កាត់នោះនឹងមិនមានការឆ្លងរាលដាលខ្លាំងដូចជាពេលនេះឡើយ។
ប្រធានWHO លោក Tedros Adhanom បានប្រកាសនៅក្នុងសន្និសីទកាសែតនៅទីក្រុងហ្សឺណែវថា« ការប្រកាសអាសន្នទូទាំងពិភពលោកនៅថ្ងៃទី៣០ខែមករា ពេលនោះនៅក្រៅប្រទេសចិនមានអ្នកឆ្លងកូវីដតែ៨២នាក់ប៉ុណ្ណោះ មិនមានអ្នកស្លាប់នោះឡើយ»។
លោក Tedros Adhanom បញ្ជាក់ថា មុនពេលប្រកាសអាសន្ន WHO បានបញ្ជូនក្រុមអ្នកជំនាញទៅកាន់ប្រទេសចិនដើម្បីធ្វើការស្រាវជ្រាវពីប្រភេទវីរុសដែលកំពុងតែវាយប្រហារ។
ការប្រកាសខាងលើរបស់អង្គការសុខភាពពិភពលោកគឺជាការឆ្លើយតបទៅអាម៉េរិកដែលថាអង្គការមួយនេះប្រកាសអាសន្នយឺតយ៉ាវទើបបណ្តាលឲ្យមានអ្នកឆ្លងច្រើនជុំវិញពិភពលោក។ ជាមួយគ្នានេះអង្គការWHO បានបញ្ជាក់ថា កូវីដ-១៩ គឺបានកើតចេញពីធម្មជាតិ មិនមែនចេញពីបន្ទប់ពិសោធន៍របស់ចិន ដូចការចោទប្រកាន់របស់អាម៉េរិកឡើយ។
តាមគេហទំព័រ Worldometers info គិតត្រឹមម៉ោង២០និង៥០នាទីយប់ថ្ងៃទី២ខែឧសភា នៅលើពិភពលោកមានអ្នកឆ្លងកើនឡើង ៣ ៤២៤ ៣៥៦នាក់ ស្លាប់ ២៤០ ៣៨២ នាក់ និងជាសះស្បើយ ១ ០៩៣ ៧៧២ នាក់៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print