ខេត្តកណ្តាល៖ លោក ឈឿន សុចិត្ត ប្រធានក្រុមការងារគណបក្ស បានអញ្ជើញក្នុងពិធីប្រកាសសេចក្តីសម្រេចស្តីពីការកែសម្រួលភារកិច្ច និងតែងតាំងមន្រ្តីក្រុមការងារចុៈមូលដ្ឋានជួយសង្កាត់ដើមមៀន
នាព្រឹកថ្ងៃសៅទី០២ ខែឧសភា ឆ្នាំ២០២០នេៈ នៅគណបក្សប្រជាជនកម្ពុជាសង្កាត់ដើមមៀន។
នៅពិធីនោះដែរលោក ចាន់ សាវឿន អនុប្រធានទី១ គណៈអចិន្ត្រៃក្រុមកាងារគណបក្សសង្កាត់ និងក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ដើមមៀនបានឡើងអានសេចក្តីសម្រេច លេខ០០៣ សរ.កក.កណ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ របស់គណៈអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារគណបក្សចុៈជួយមូលដ្ឋានសង្កាត់ដើមមៀន។
លោក ឈឿន សុចិត្ត ប្រធានក្រុមការងារគណបក្សចុៈជួយសង្កាត់ បន្ទាប់ពីការប្រកាស សម្រួលការងារ លោកក៏បានជួយឧបត្ថម្ភ ស៊ីម៉ង់ដ៏ ចំនួន១០តោន សម្រាប់ចូលរួម ក្នុងការជួសជុលផ្លូវច្រាំងបាក់ ភូមិព្រែកតាពៅ ប្រវែង៣.៥០ម៉ែត្រ នឹងបានសន្យាជួយឧបត្ថម្ភជាសម្ភារៈដល់ក្រុមប្រជាការពារតាមភូមិទូទាំងសង្កាត់ចំនួន៧៩នាក់ផងដែរ។
ជាថ្មីម្ដងទៀតលោកប្រធានក្រុមការងារគណបក្សចុៈជួយសង្កាត់បានប្តេជ្ញាជួយដឹកនាំឲ្យសង្កាត់ដើមមៀនឲ្យមានការអភិវឌ្ឍន៍រីកចំរើន ដោយខិតខំបន្តជំរុញក្រុមការងារឲ្យចុៈតាមគ្រប់ភូមិ តាមខ្នងផ្ទៈ តាមក្រុមបក្ស ដើម្បីក្តាប់បានពីជីវភាពនិងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដើម្បីធ្វើការចលនា គណបក្សដូចជាភ្លៀងរលឹម សំខាន់ពង្រឹងអោយបាននូវគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព៕
ដោយ៖ ស្អាងជ័យ