សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់សមត្ថកិច្ចផាកពិន័យ ចំពោះការជិះម៉ូតូដោយមិនពាក់មួកសុវត្ថិភាពដែរ

ចែករំលែក៖

ភ្នំពេញ៖ ការអនុវត្តច្បាប់ចរាចរណ៍ គឺចូលរួមអនុវត្តទាំងអស់គ្នា នោះយើងការពារជីវិតខ្លួនឯង អ្នកដទៃ ធ្វើអោយប្រទេសជាតិកុំអោយមានប្រជាពលរដ្ឋ ជួបករណីគ្រោះថ្នាក់ចរាចរណ៍។
សូមរំលឹកឡើងវិញផងដែរថា៖ កាលពីថ្ងៃទី២៤ មិថុនា ឆ្នាំ២០១៦ កន្លងមកនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចធ្លាប់បានអញ្ជើញទៅបង់ការផាកពិន័យចំពោះការជិះម៉ូតូដោយមិនពាក់មួកសុវត្ថិភាពនៅប៉ុស្តិ៍នគរបាលសង្កាត់ចតុមុខ រាជធានីភ្នំពេញ។
ការចូលខ្លួនបង់ពិន័យលើការមិនគោរពច្បាប់នេះ សម្តេចតេជោបញ្ជាក់ថា៖ មនុស្សទាំងអស់នៅក្នុងប្រទេសកម្ពុជា មិនថាតូច ឬក៏ធំ អ្នកមាន ឬ អ្នកក្រ ឲ្យតែប្រព្រឹត្តខុសទៅនឹងច្បាប់ គឺត្រូវតែផាកពិន័យ ឬក៏មានទោសទណ្ឌដូចៗគ្នាចំពោះមុខច្បាប់។
សូមបញ្ជាក់ថា៖ ពេលសម្តេចអញ្ជើញទៅបង់ការផាកពិន័យ ក៏មានបុរសម្នាក់ទៅបង់ដែរ សម្តេចក៏សួរ«ក្មួយខុសអីដែរ ..ប្អូនប្រុសក៏ឆ្លើយថា «ខ្ញុំជិះម៉ូតូដោយមិនពាក់មួកសុវត្ថិភាព»។ សម្តេចក៏សើច ហើយសុំចាប់ដៃមួយ រួចសម្តេចមានប្រសាសន៍ថា៖ «យើងបើកបរខុសដូចគ្នា មកបង់ប្រាក់ត្រូវហើយ»។
ដូច្នេះកុំភ្លេចអោយសោះនូវពាក្យថា៖ (ថ្ងៃនេះថ្ងៃស្អែក កុំឲមានគ្រោះថ្នាក់ចរាចរណ៍)..ការពារជីវិតអ្នកសូមពាក់មួកសុវត្ថិភាពទាំងអស់គ្នា..៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print