នគរបាលខេត្តព្រះសីហនុ ចាប់ខ្លួនជនជាតិចិនម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ជនជាតិចិនម្នាក់ ដែលជាមុនសញ្ញាជួញដូរគ្រឿងញៀនដោយខុសច្បាប់ យ៉ាងសកម្មនៅក្រុងព្រះសីហនុ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញការិយាល័យនគរបាលព្រហ្ម ទណ្ឌខេត្ត ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជាក់ស្តែង កាលពីវេលឋម៉ោង១រសៀល ថ្ងៃ អាទិត្យ១២កើត ខែពិសាខ ឆ្នាំជូត ទោស័ក .ស២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ ២០២០ ត្រង់ចំណុចម្តុំស្ពានប្រាំពីរជាន់ស្ថិតនៅភូមិ១សង្កាត់៣ក្រុង/ខេត្តព្រះសីហនុពាក់ព័ន្ធករណីកាន់កាប់រក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់

តាមប្រភពព័ត៍មានពីមន្រ្តីការិយាល័យនគរបាលព្រហ្មទណ្ឌខេត្ត បានឲ្យដឹងថា ជនសង្ស័យឈ្មោះ YANG XING ភេទប្រុស អាយុ៣២ឆ្នាំជាជនជាតិចិន មុខរបរ មិនពិតប្រាកដស្រុកកំណើត Chong Qin ប្រទេសចិន មានទីលំនៅបច្ចុប្បន្នមិនពិតប្រាកដ

ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចជំនាញ បានចាប់យកវត្ថុតាងមួយចំនួនមាន៖ ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ចំនួន០៩ កញ្ចប់​ ,ថ្នាំគ្រាប់សញ្ញា WY សង្ស័យជាសារធាតុញៀន ចំនួន ២០គ្រាប់​ , ម្សៅកញ្ចប់ពណ៌ខ្មៅ រូបទេពធីតា សង្ស័យជាសារធាតុញៀន ចំនួន៥កញ្ចប់​ , ម្សៅកញ្ចប់ពណ៌ស ម៉ាកCK សង្ស័យជាសារធាតុញៀន ចំនួន០១កញ្ចប់ ,​ សោរ ០១ចង្កោម​ , កាតរីង ០១សន្លឹក​ ,ទូរស័ព្ទដៃ ០១ គ្រឿង ម៉ាកOPPO ពណ៌ខៀវ (ជនសង្ស័យកាច់ទូរស័ព្ទចោល  ពេលសមត្ថកិច្ចដេញតាម) និងរថយន្ត០១គ្រឿងម៉ាកហាយឡែនឌ័រ ពាក់ស្លាកលេខភ្នំពេញ​ 2AS 6634​

បច្ចុប្បន្នជនសង្ស័យត្រូវបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់ ៕ដោយ៖ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print