Bundesliga ដែលជាលីកកំពូលរបស់អាល្លឺម៉ង់ និងលីកលំដាប់ទី២ Bundesliga 2 បានរកឃើញកីឡាករ១០នាក់ធ្វើតេស្ដវិជ្ជមាន Covid-19 បន្ទាប់ពីធ្វើតេស្ដលើ៣៦ក្លិបដែលត្រៀមបន្តរដូវកាលឡើងវិញក្នុងពេលឆាប់ៗខាងមុខ ។
ការធ្វើតេស្ដនេះជាផ្នែកមួយនៃការរក្សាអនាម័យសម្រាប់លីកកំពូលទាំង២ក្នុងការចាប់ផ្ដើមបន្តរដូវកាលអាចថ្ងៃទី១៦ ឬថ្ងៃទី២៣ ខែឧសភានេះ។ ការបាត់បង់ហិរញ្ញវត្ថុជាក្តីបារម្ភរបស់ក្លិបនៅអាល្លឺម៉ង់ ប្រសិនបើលីករំសាយចោលដូចលីកបារាំងដែរនោះ។
កីឡាករនិងបុគ្គលិកចំនួន១៧២៤នាក់ត្រូវបានធ្វើតេស្ដចំនួន២ជុំ ខណៈក្លិបទាំងអស់បន្តរៀបចំការទីតាំងហ្វឹកហាត់របស់ពួកគេ។ ក្លិប Cologne រកឃើញអ្នកឆ្លង៣ករណី។ ក្លិបទាំងអស់ត្រូវហាត់ជាក្រុមតូចៗ ស្របពេលដែលការធ្វើតេស្តនេះគឺការពារមុនការចូលហាត់ជាលក្ខណៈទ្រង់ទ្រាយធំ៕
ដោយ៖ ភិរក្ស