ពលរដ្ឋជាង១០០លាននាក់លើពិភពលោកបាត់បង់ការងារធ្វើដោយសារកូវីដ-១៩

ចែករំលែក៖

ពិភពលោក៖ កូវីដ-១៩ បានធ្វើឲ្យពលរដ្ឋនៅជុំវិញពិភពលោក ជាង១០០លាននាក់ បាត់បង់ការងារធ្វើ ពិសេសនៅក្នុងវិស័យចរាចរណ៍និងទេសចរណ៍ នៅលើពិភពលោករងផលប៉ះពាល់ខ្លាំងជាងគេ។
តាមសារព័ត៌មាន Arirangនៅថ្ងៃទី៥ខែឧសភា បានផ្សាយថា យោងតាមការសិក្សាស្រាវជ្រាវរបស់ក្រុមប្រឹក្សាធ្វើដំណើរ និងទេសចរណ៍ពិភពលោក បានបញ្ជាក់កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ថា នៅក្នុងប្រទេសអភិវឌ្ឍន៍រងផលប៉ះពាល់ខ្លាំងជាងគេ គ្រាន់តែប្រទេសG20 មានពលរដ្ឋ ៧៥ លាននាក់ បាត់បង់ការងារធ្វើ។
ការសិក្សាស្រាវជ្រាវនេះបានរកឃើញថា ការងាររាប់លានត្រូវបានបាត់បង់ជារៀងរាល់ថ្ងៃ ។ ការសិក្សាបង្ហាញទៀតថា ការខាតបង់ធំបំផុតគឺនៅប្រទេសតំបន់អាស៊ី មានជាង ៦៣ លាននាក់ និងនៅអាមេរិកជាង ១៤ លាននាក់។ ទាំងនោះមិនគិតដល់វិស័យឧស្សាហកម្មផ្សេង ទៀត អាចនឹងមានពលរដ្ឋអត់ការងារធ្វើកាន់តែច្រើន ។ គ្រាន់តែនៅអាមេរិក គឺអ្នកអត់ការងារធ្វើទាំងអស់មានចំនួនដល់ទៅជាង៣០លាននាក់។
នៅពេលនេះប្រទេសជាច្រើនបានប្រថុយនឹងគ្រោះថ្នាក់បើកទ្វារដំណើរការសេដ្ឋកិច្ចឡើងវិញ ដោយមិនចង់អូសបន្លាយពេលវេលា បិទប្រទេស ដែលធ្វើឲ្យពលរដ្ឋធ្លាក់ក្នុងដំណាក់កាលអាក្រក់បំផុត ក្រោយពលរដ្ឋចាយអស់លុយហើយ អត់ការងារធ្វើទៀតនោះ។ ការខាតបង់គិតជាទឹកប្រាក់ត្រូវបានគេព្យាករថា មានប្រហែលជា ២,៧ ពាន់ពាន់លានដុល្លារអាមេរិក ៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print