ថ្នាំព្យាបាលជំងឺ Ebola ត្រូវបានសិង្ហបុរីសម្រេចយកមក សាកល្បង ព្យាបាលលើអ្នកជំងឺ COVID-19

ចែករំលែក៖

សិង្ហបុរី៖ ក្រោមកិច្ចប្រឹងប្រែងនៃការធ្វើតេស្ត សាកល្បងប្រសិទ្ធភាពរបស់ថ្នាំ ទីបំផុតក្រុមវេជ្ជបណ្ឌិតនៅក្នុងប្រទេសសិង្ហបុរី ពេលនេះកំពុងប្រើប្រាស់ថ្នាំ រ៉េមដេស៊ីវា (Remdesivir) ដែលត្រូវបានបង្កើតឡើងដំបូង ដើម្បីប្រឆាំងជំងឺអុីបូឡា (Ebola) យកទៅព្យាបាលលើអ្នកជំងឺCOVID-19

លោក ហ្សន វ៉ាសូ (Shawn Vasoo) វេជ្ជបណ្ឌិតជាន់ខ្ពស់នៅ មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងជំងឺឆ្លង NCID របស់សិង្ហបុរីបានឲ្យដឹងថារហូតមកទល់ឥឡូវ ពុំទាន់មានវិធីសាស្រ្តព្យាបាលជាផ្លូវការណាមួយ សម្រាប់ជំងឺ COVID-19 ឡើយ ហើយថ្នាំ Remdesivir គឺស្ថិតក្នុងចំណោមថ្នាំមួយចំនួនទៀត ដែលកំពុងស្ថិតក្រោមការធ្វើតេស្តសាកល្បង ដោយការព្យាយាមទៅលើអ្នកជំងឺ COVID-19 នៅក្នុងប្រទេសសិង្ហបុរី នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី០៥ ខែឧសភា ឆ្នាំ២០២០

គួរជម្រាបថា Remdesivir កន្លងមក ត្រូវបានអង្គការសុខភាពពិភពលោក ចាត់ទុកក្នុងចំណោមថ្នាំប្រកបដោយក្តីសង្ឃឹម សម្រាប់ព្យាបាលជំងឺ COVID-19 ដែលរួមមានទាំងថ្នាំប្រឆាំងជំងឺអេដស៍ចំនួន ០២ប្រភេទ និងថ្នាំប្រឆាំងជំងឺគ្រុនចាញ់ ក្លរ៉ូឃ្វីន (Chloroquine) និង អ៉ីដ្រុកស៊ីក្លរ៉ូឃ្វីន (Hydroxychloroquine)

កាលពីថ្ងៃសុក្រសប្តាហ៍មុន ថ្នាំ Remdesivir ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់ ដោយអាជ្ញាធរជំនាញនៅសហរដ្ឋអាមេរិកខណៈជប៉ុនក៏កំពុងព្យាយាម ឈានទៅរកការធ្វើតេស្តសាកល្បងថ្នាំនេះដែរ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print