សូមអនុមោទនាបុណ្យពិសាខបូជា ថ្ងៃ១៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០

ចែករំលែក៖

ភ្នំពេញ៖ បុណ្យពិសាខបូជា គឺជា​បុណ្យ​ដ៏​ធំ​និង​សំខាន់បំផុត​មួយ​ក្នុងចំណោម​បុណ្យ​ដ៏​សំខាន់ៗ​ក្នុង​ពុទ្ធសាសនា ធ្វើ​នៅ​ថ្ងៃទី ១៥ កើត ខែ ពិសាខ ដែល​ឆ្នាំនេះ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែ ឧសភា​នេះ​។ ពិសាខបូជា គឺជា​បុណ្យប្រពៃណី​របស់​ពុទ្ធសាសនិក មិនមែនជា​បុណ្យ​ក្នុង​បញ្ញត្តិ ពោល​គឺជា​បុណ្យ​ដែល​ពុទ្ធបរិស័ទ​តាក់តែងឡើង​ដោយសារ​ទឹកចិត្ត​សទ្ធាជ្រះថ្លា​របស់​ពុទ្ធបរិស័ទ ហើយ​ពុំមាន​ជាការ​បញ្ញត្តិ ឬ​កំណត់ដោយ​​ព្រះពុទ្ធ​ឱ្យធ្វើ​ពិធីបុណ្យ​ពិសាខបូជា​នេះឡើយ ។​
បុណ្យពិសាខបូជា បានសេចក្តីថា ជា​ពិធីបុណ្យ​ដែល​គេ​ធ្វើឡើង​សម្រាប់​គោរពបូជា ឬ​សម្រាប់​រំលឹក​ដល់​ព្រឹត្តិការណ៍​ដ៏​សំខាន់ៗ​ដែល​​កើតមានឡើង​នៅ​ក្នង​ខែ​ពិសាខ​ក្នុងនោះ​រួមមាន​៖

១-កាលដែល ព្រះ​សិទ្ធត្ថ ( ព្រះពុទ្ធ​) ទ្រង់ ប្រសូត (​កើត​) នៅ​៨០​ឆ្នាំ មុន​ពុទ្ធសករាជ នា​លុម្ពិនី​ឧទ្យាន ក្រោម​ដើម សាលព្រឹក្ស នៅ​ថ្ងៃ​សុក្រ ១៥​កើត ខែ​ពិសាខ ឆ្នាំ ច ។ ក្នុង​គម្ពីរ​ពុទ្ធសាសនា​បាន​ដំណាល​ថា ពេលដែល​ទ្រង់​ប្រសូត​មក​ភ្លាម ទ្រង់ អាច​យាង​ឈានជើងដើរ​​បាន​៧​ជំហាន ឆ្ពោះទៅកាន់​ឧ​ត្ត​រ​ទិស (​ទិស​ខាងជើង​) ហើយ​បន្លឺ​នូវ អាសភិវាចា គឺ​វាចា​ដ៏​ឧ​ត្ត​ម​ថាៈ អាត្មាអញ ជា បុគ្គល​ខ្ពង់ខ្ពស់​លើ​លោក អាត្មាអញ​ជា​បុគ្គល​ធំ​បំផុត លើ​លោក អាត្មាអញ ជា​បុគ្គល​ប្រសើរ​បំផុត​លើ​លោក​នេះ​ជា​កំណើត​ចុងក្រោយ​បំផុត​របស់ អាត្មាអញ ឥឡូវនេះ ភព​ថ្មី​ពីនេះ​ទៀត​មិនមាន​ឡើយ​។​

២-ក្រោយពី ព្រះ​សិទ្ធត្ថ រាជា ទ្រង់​សាង​ព្រះ​ផ្នួស អស់​៦​ឆ្នាំ ទ្រង់​បាន​ត្រាស់ដឹង​នូវ​សម្មា​សម្ពោធិញ្ញាណ​ក្រោម​ដើម​ពោធិព្រឹក្ស ក្បែរ​ស្ទឹង​នេ​រ​ញ្ជ​រា នៅ​ថ្ងៃ​ពុធ ១៥​កើត ខែ ពិសាខ ឆ្នាំ រកា មុន​ពុទ្ធសករាជ​៤៥​ឆ្នាំ​។​

៣-ព្រះពុទ្ធ​ទ្រង់​ចូល​បរិ​ព្វា​ន​ក្រោម​សាលព្រឹក្ស​ទាំង​គូ ដោយ​អនុ​បា​ទិ សេស​និព្វាន​ក្នុង​នគរ​កុសិនារា នា​ថ្ងៃ ១៥ កើត ខែ ពិសាខ ឆ្នាំ ម្សាញ់ មួយថ្ងៃ​មុ​នពុទ្ធសករាជ ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print