ភ្នំពេញ៖ តាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា រយៈពេល១ថ្ងៃ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ នគរបាលចរាចរណ៍នៅទូទាំងប្រទេស បានរកឃើញយានយន្តល្មើស ចំនួន១,៧៥៨គ្រឿង ក្នុងនោះមានម៉ូតូ១,២៦៥គ្រឿង និងរថយន្ត៤៩៣គ្រឿង។
ក្នុងរបាយការណ៍បញ្ជាក់ថាសម្រាប់បទល្មើសម៉ូតូ គឺភាគច្រើនមិនពាក់មួកសុវត្ថិភាព, អត់កញ្ចក់, បើកបញ្ជ្រាស និងល្មើសផ្សេងៗ។
ដោយឡែកបទល្មើសរថយន្ត វិញភាគច្រើនអត់ពាក់ខ្សែក្រវាត់ បើកលើសល្បឿន ផ្ទុកលើសចំណុះ និងអត់ស្លាកលេខជាដើម។
បើសរុបរយៈពេល៥ថ្ងៃ (ថ្ងៃទី០១ដល់០៥ ខែឧសភា ឆ្នាំ២០២០) យានយន្តល្មើសទាំងអស់មានចំនួន ១១៥១១គ្រឿង ក្នុងនោះម៉ូតូចំនួន ៨៧៥៦គ្រឿង និងរថយន្ត២៧៥២គ្រឿង។
យ៉ាងណាការរឹតបន្តឹងច្បាប់ចរាចរណ៍នេះ សមត្ថកិច្ចគ្រប់ខេត្តក្រុងនឹងបន្តសកម្មភាពជាបន្តទៀតដើម្បីពង្រឹងច្បាប់ចរាចរណ៍នេះឲ្យមានប្រសិទ្ធភាព៕
...
ដោយ៖ ប្រាថ្នា