ក្រោយសេដ្ឋកិច្ចធ្លាក់ចុះខ្លាំង អាមេរិក ប្រថុយនឹងគ្រោះថ្នាក់បើកដំណើរការឡើងវិញ

ចែករំលែក៖

អាមេរិក៖ ក្នុងរយៈពេល៣ខែកន្លងមក សេដ្ឋកិច្ចអាមេរិកធ្លាក់ចុះរហូតដល់ទៅ៤,៨ភាគរយ គឺជាការធ្លាក់ចុះយ៉ាងខ្លាំង។ តាមគេហទំព័រBloomberg នៅថ្ងៃទី៦ខែឧសភាបានផ្សាយថា ៖ គិតចាប់ពីខែមករា រហូតដល់ខែមីនា ដែលកើតឡើងដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។ នៅក្នុងខែមីនា ជាពេលដែលសហរដ្ឋអាមេរិក បានធ្វើការបិទទីក្រុង មនុស្សឲ្យនៅតែក្នុងផ្ទះ ដែលតម្រូវ សហគ្រាសមួយចំនួនបានបិទទ្វារបណ្តោះអាសន្ន។
ជាមួយគ្នានោះមានពលរដ្ឋអាមេរិក ជាង៣០លាននាក់ អត់ការងារធ្វើ។ នៅពេលនេះ អាមេរិកក៏បានសម្រេចបើកទ្វារដំណើរការសេដ្ឋកិច្ចជួយដល់ពលរដ្ឋអាមេរិក ដែលអត់ការងារធ្វើរហូតដល់១៨លាននាក់មានការងារធ្វើឡើងវិញ ប៉ុន្តែក៏ប្រឈមនិងហានិភ័យខ្ពស់ អ្នកស្លាប់ដោយកូវីដ១៩ អាចកើនឡើងដល់ទៅ២សែននាក់។
តាមការវាយតម្លៃរបស់ មហាវិទ្យាល័យ Pennsylvania បានបញ្ជាក់ថា នៅពេលដែលអាមេរិក កាត់បន្ថយការរិតត្បិត ដើម្បីដំណើរការសេដ្ឋកិច្ចឡើងវិញបានជួយដល់ពលរដ្ឋ១៨លាននាក់ មានការងារធ្វើ។ទន្ទឹមនឹងនោះក៏មាន ពលរដ្ឋយ៉ាងតិច២,២៥លាននាក់ ឆ្លងកូវីដ១៩ និងស្លាប់កើនឡើង១១៦ពាន់នាក់ គិតដល់ថ្ងៃទី៣០ខែមិថុនា។ ការលើកឡើងខាងលើបានបង្ហាញយ៉ាងច្បាស់ពីហានិភ័យខ្ពស់ដោយសារតែការរស់នៅជាមួយកូវីដ១៩។
ក្នុងរយៈពេល៥សប្តាហ៍កន្លងមក មានពលរដ្ឋអាមេរិក ដល់ទៅ២៦,៤លាននាក់ ដាក់លិខិតសុំជំនួយដោយអត់ការងារធ្វើ។ ចំណុចទាំងនោះហើយទើបធ្វើឲ្យរដ្ឋមួយចំនួនប្រថុយនិងគ្រោះថ្នាក់បើកទ្វារសេដ្ឋកិច្ចឡើងវិញ។ បច្ចុប្បន្ននៅទូទាំងអាមេរិក មានអ្នកឆ្លងកូវីដ១៩ កើនឡើងដល់ទៅ១,២លាននាក់ ស្លាប់ជាង៧២ពាន់នាក់៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print