ខេត្តពោធិ៍សាត់៖ នៅល្ងាចថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំជូត ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ នេះ មានភ្លៀងធ្លាក់មួយមេលាយឡំខ្យល់កន្រ្តាក ផ្គរ រន្ទះ បណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋមួយខ្នងរងការខូចខាតស្ទើរទាំងស្រុង ។
តាមប្រភពព័ត៍មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ករណីភ្លៀងធ្លាក់លាយឡំខ្យល់កន្រ្តាក់ខាងលើនេះ បណ្ដាលឲ្យផ្ទះពលរដ្ឋមួយខ្នងមានទំហំ ៥ម៉ែត្រ គុណនឹង ៦ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងស័ង្កសី រនាបក្រាលក្ដា ដែលម្ចាស់ផ្ទះឈ្មោះ អឿន សុភាព ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ ស្ថិតក្នុងភូមិស្វាយ.ស ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
សមត្ថកិច្ចមូលដ្ឋានបន្តថា គ្រោះធម្មជាតិខ្យល់ព្យុះកន្រ្តាក់នេះ មិនបង្កការរងរបួសដល់មនុស្សនោះទេ ៕ដោយ៖ បុឹម ពិន
...