សហគមន៍សង្ឃរុក្ខវ័ន្តអូរផាល ឧត្ដរមានជ័យថា៖ នៅតែមានព្រានព្រៃលួចដាក់អន្ទាក់ចាប់សត្វក្នុងដែនជម្រកអភិរក្ស

ចែករំលែក៖

 

ឧត្តរមានជ័យ ៖ មន្ត្រីឧទ្យានុរក្ស ដែនជម្រកសត្វព្រៃ សហគមន៍សង្ឃរុក្ខវ័ន្ត បន្ដដើរល្បាត ក៏បានប្រទះ ឃើញ សត្វជ្រូកព្រៃ មួយក្បាលកំពុង ជាប់ អន្ទាក់ របស់ព្រានព្រៃ។
មន្ត្រីនេះ និងព្រះសង្ឃបានទទូចជាថ្មីឲ្យគ្រប់គ្នា បង្កើនការទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើ និង សត្វព្រៃ ។តាមការប្រកាសព័ត៌មានរបស់មន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ បានឲ្យដឹងថា នៅខែឧសភា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សស្នាក់ការអូផាល នៃ ដែនជម្រក សត្វព្រៃសង្ឃរុក្ខាវ័ន្ត បានខិតខំ បំពេញការងារ ចុះ ល្បាត ក្នុង តំបន់ការពារធម្មជាតិទាំងថ្ងៃទាំងយប់ ដែល នេះ ជាវីរភាព និងកិច្ចខិតខំប្រឹងប្រែង ឈរលើ ស្មារតីទទួលខុសត្រូវ ក្នុងការទប់ស្កាត់ បង្ក្រាបបទល្មើស ការពារធនធានធម្មជាតិ និងអភិរក្ស ជីវ ចម្រុះ នៅក្នុង តំបន់ការពារធម្មជាតិ ដែលជា ដែន សមត្ថកិច្ចរបស់ខ្លួនក្នុងនោះក្រុមការងារ បានចុះ ល្បាត តាមផែនការ គឺចំនួន ២ថ្ងៃដោយនៅយប់ ថ្ងៃទី ៥ ក្រុមការងារបានសម្រាកនៅចំណុច ផ្លូវចំការ ស្វាយ ដើម្បី តាមដាន និង រង់ចាំឃ្លាំមើលបទល្មើស ដែលអាច កើតមានឡើង ហើយលុះ ព្រឹក ឡើងត្រូវនឹងថ្ងៃទី០៧ ខែឧសភា បានបន្តល្បាត ជួបប្រទះ ឃើញសត្វ ជ្រូកព្រៃ មួយក្បាល កំពុង ជាប់អន្ទាក់ របស់ជនសង្ស័យលួច ដាក់ ពេលនោះ ក្រុមការងារ បានជួយសង្គ្រោះ និង ដោះលែង ជ្រូកព្រៃនោះឲ្យមានសេរីភាពទៅក្នុងព្រៃធម្មជាតិ វិញ ។
លោក ភួង លីណា ប្រធាន មន្ទីរ បរិស្ថាន ខេត្តឧត្ត រ មានជ័យ បានឲ្យដឹង ថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២០ ថា៖ដែនជម្រកសត្វព្រៃសហគមន៍សង្ឃរុក្ខវ័ន្តដែល មានទំហំផ្ទៃជាង៣,៥ម៉ឺនហិកតាលើភូមិសាស្ត្រ ស្រុក បីគឺ ស្រុកអន្លង់វែង ស្រុកចុងកាល់ នឹងក្រុងសំរោង ខេត្តឧត្តរមានជ័យជា ព្រៃឈើ និងតំបន់ការពារ សត្វព្រៃដ៏ធំ និងសេសសល់តែមួយ ចុងក្រោយ ក្នុង ខេត្ត នេះ ។
បច្ចុប្បន្ន មានមន្ត្រីឧទ្យានុរក្ស បរិស្ថាននុរក្ស និង ព្រះសង្ឃ សហគមន៍ ព្រមទាំង កងកម្លាំង មន្ត្រី អាជ្ញាធរដែនដី និងសមាជិកសហគមន៍ ( ពលរដ្ឋ ) បាន សហការគ្នា អភិរក្ស ។ ប៉ុន្តែ ការងារ នេះ ដូច ស្រមោល អន្ទោលតាមប្រាណដោយ ជនល្មើស ហាក់ដូចជា ស្ថិតនៅ ពីក្រោយ ខ្នង ហើយ ឲ្យ តែមាន ចន្លោះប្រហោង ឬ ធ្វេសប្រហែស ឬ ឆកល្វែង តែ បន្តិច ពួកគេ នឹង ប្រព្រឹត្តល្មើសលើ ព្រៃឈើ និង សត្វព្រៃ ភ្លាមៗ ពោលគឺទោះជាសមត្ថកិច្ច ព្រះសង្ឃ និងសហគមន៍ អប់រំ ផ្សព្វផ្សាយយ៉ាងណា ក៏ជន ល្មើស មិនស្តាប់ហើយលួចឆ្មក់ ប្រព្រឹត្តល្មើស រហូត ។ ហេតុនេះសូមទទូចជាថ្មី ឲ្យគ្រប់គ្នា ស្រឡាញ់ និង ជួយថែរក្សាការពារព្រៃឈើ និងសត្វព្រៃនៅសហ គមន៍ សេសសល់ ចុងក្រោយនេះផង ។
លោកប្រធាន មន្ទីរឲ្យដឹងដែរថា កាលពីសប្តាហ៍ មុនឧទ្យានុរក្ស ក៏បានសាងសង់ រោងសម្រាប់ បម្រើការ អភិរក្សព្រៃ និងសត្វព្រៃនៅគោលដៅ មួយចំនួន ។ ប៉ុន្តែគួរឲ្យស្តាយបទល្មើស នៅតែកើតមាន ។
ចំណែក ព្រះតេជគុណ ប៊ុន សាលួត ព្រះមេគណ ខេត្ត និងជាប្រធានសហគមន៍សង្ឃរុក្ខវ័ន្ត បានមាន សង្ឃដីកាថា៖ ថ្មីៗនេះកម្លាំង ព្រះសង្ឃ និង ប្រជាពល រដ្ឋចុះល្បាតព្រៃបានជូបប្រទះនៅប្រភេទសត្វកម្រ មាន សត្វប្រើសដួលងាប់និងគ្រោងឆ្អឹងសត្វទន្សោង ដោយ ក្រុមជនល្មើសបាន ប្រើប្រាស់ឧបករណ៍ អាវុធបាញ់ និង ដាក់អន្ទាក់ឆក់ចាប់ ។
ព្រះអង្គ អំពាវនាវ ដល់ អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ ជួយ ធ្វើការទប់ស្កាត់ ។ ព្រះអង្គក៏សុំបិណ្ធបាត្រ អង្វរដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានប្រព្រឹត្តបទល្មើស កន្លងមក ឱ្យទម្លាក់ចោលហើយ ចូលរួមក្នុង កិច្ចការការពារ និងអភិរក្សធនធានធម្មជាតិ ជាមួយសហគមន៍ ទាំងអស់គ្នា ដើម្បីទុកជាប្រយោជន៍ដល់មនុស្សជាតិទាំងពេលបច្ចុប្បន្ន និងអនាគត ។
ព្រះតេជគុណ ប៊ុន សាលួត មានសង្ឃដីកាបន្តថា ព្រៃ សហគមន៍ សង្ឃរុក្ខវ័ន្តជា ព្រៃឈើសហគមន៍ ធំជាងគេ ក្នុងខេត្តឧត្តរមានជ័យ ហើយសេសសល់ ហើយសម្បូរព្រៃឈើ និងមានសត្វកម្រជាច្រើន ប្រភេទ កំពុង រស់នៅមានដូចជាសត្វទន្សោង ខ្ទីង ប្រើសខ្លាសត្វតូចស្វាន និងស្វាជាដើម ៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print