ខេត្តមណ្ឌលគិរី៖ ល្បែងភ្នាល់បញ្ជល់មាន់ក្រុមមនុស្សដែលញៀននឹងល្បែងនេះតែងឆក់ឱកាសនាំគ្នាលេងដោយលួចលាក់នៅត្រង់ចំណុចដីទ្បូត៍មួយកន្លែងតែត្រូវបាន
កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ពានមានជ័យឆ្មក់ចុះបង្ក្រាបផ្អើលមនុស្សរត់គេចខ្លួនអស់គឺរឹបអូសបានតែម៉ូតូយកទៅរក្សាទុកបណ្តោះអាសន្នរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយ។
ការឆ្មក់ចុះបង្ក្រាបល្បែងបញ្ជល់មាន់នោះកម្លាំងប៉ុស្តិ៍បានធ្វើឡើងនៅវេលាម៉ោង១៤និង៥០នាទីរសៀលថ្ងៃទី០៧ខែឧសភាឆ្នាំ២០២០នៅចំណុចដីទ្បូត៍ក្បែរអូរស្ថិតក្នុងភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី។
គេសង្កេតឃើញថា ខណៈដែលសមត្ថកិច្ចចុះបង្ក្រាបមានមនុស្សជាច្រើនបានរត់គេចខ្លួនប្រសេចប្រសាចអស់ដោយបន្សល់ទុកម៉ូតូចំនួន០៣គ្រឿង។
ក្រោយពីធ្វើការចុះបង្រ្កាបរួចមកសមត្ថកិច្ចបានរឹបអូសយកម៉ូតូទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពានមានជ័យរង់ចាំឱ្យម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕
ដោយ ជីវ័ន្ត