នៅលើពិភពលោក អ្នកឆ្លង COVID-19 កើនដល់ជាង ៤លាននាក់ ស្លាប់ជាង ២៧ម៉ឺននាក់ និងជាសះស្បើយជិត ១.៤លាននាក់ អាមេរិកឆ្លងឈានមុខគេ

ចែករំលែក៖

ពិភពលោក៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ក្នុងចំណោមនៅលើពិភពលោក អ្នកឆ្លង COVID-19 កើនដល់ជាង ៤លាននាក់ ស្លាប់ជាង ២៧ម៉ឺននាក់ និងជាសះស្បើយជិត ១.៤លាននាក់។
សូមបញ្ជាក់ថា៖ គិតត្រឹមម៉ោង ៨ព្រឹក និង២២នាទីព្រឹកថ្ងៃសៅរ៍ ទី០៩ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៤,០១០,៧៧២ករណីហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ២៧៥,៩៧២នាក់ និងជាសះស្បើយឡើងវិញ ១,៣៨២,៣៧២នាក់។
សហរដ្ឋអាមេរិក ឈលំដាប់ឈានមុខ នឹងគ្រោះថ្នាក់នេះ ករណីមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,៣២១,៧៨៥នាក់ ស្លាប់ចំនួន ៧៨,៦១១នាក់ និងជាសះស្បើយចំនួន ២២៣,៦០៣នាក់។ ថ្មីៗនេះ អាមេរិកបង្ហាញពីការធ្វេសប្រហែសបំផុត សូម្បីតែប្រធានាធិបតី លោក ដូណាល់ត្រាំ អញ្ជើញចុះពិនិត្យរោងចក្រផលិតម៉ាស ក៏លោកមិនពាក់ម៉ាសផងដែរ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print