សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន រៀបចំនូវចង្ហាន់ និងបច្ច័យ ប្រគេនព្រះសង្ឃគោចរបិណ្ឌបាត្រចំនួន៥៧អង្គ

ចែករំលែក៖

​ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃ៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ​២០២០ ក្នុងឱកាសនៃការស្នាក់​នៅស្រុក​កំណើតផ្ទាល់ សពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា​ធម្ម​ញ្ញាណ​វិវឌ្ឍនា ប៊ុន ស៊ាងលី សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវជាកូនបង្កើត និងជាភរិយាសម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជ​រដ្ឋាភិបាលកម្ពុជា រួមទាំង​លោកស្រី ជាភរិយាថ្នាក់ដឹកនាំកំពូលនានា របស់ព្រះរាជាណាចក្រ​កម្ពុជា បានអញ្ជើញរាប់បាត្រចង្ហាន់ បច្ច័យ​មួយ​ចំនួន ប្រគេនសម្តេចឧត្តមបញ្ញា ដូង ផង់ រួមទាំង​ព្រះ​ភិក្ខុ​សង្ឃ​ចំនួន ៥៧អង្គ ដែលនិមន្តគោចរ​បិណ្ឌ​បាត្រតាមខ្នងផ្ទះ ក្នុងភូមិ២ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ។

សូម​បញ្ជាក់​​ដែរថា នៅក្នុងពិធីប្រគេនចង្ហាន់ និងបច្ច័យ​សម្តេចព្រះឧត្តមបញ្ញា និងព្រះភិក្ខុសង្ឍ​ក្នុង​ភូមិ​ទី២ ឃុំ​រកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តក្បូងឃ្មុំ សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញ​អុច​ធូប នៅ​ផ្នូរ​បញ្ចុះសពអ្នកឧកញ៉ាព្រឹទ្ធមហា​ឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ដែលបានប្រារព្វពិធីតាម​សាសនា កាល​​ពី​រសៀលថ្ងៃ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែ​ឧសភា ឆ្នាំ​២០២០ និងផ្នូរតម្កល់សពរបស់ឧបាសក លីន គ្រី ដែលបានទទួលមរណភាពកាលពី​ឆ្នាំ​១៩៨០ តាមរយះការធ្វើឃាតពីពួកប៉ុលពត នៅលើផ្ទះដែលជាភូមិកំណើតផ្ទាល់ របស់សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភូមិទី២ ឃុំរកាខ្នុរ ស្រុក​ក្រូច​ឆ្មារ ខេត្តត្បូងឃ្មុំ។
ថ្ងែនេះជាបុណ្យគម្រប់៧ថ្ងៃ សពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា​ធម្ម​ញ្ញាណ​វិវឌ្ឍនា ប៊ុន ស៊ាងលី សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវជាកូនបង្កើត និងជាភរិយាសម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជ​រដ្ឋាភិបាលកម្ពុជា ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print