រតនគិរីៈ ក្រុមចោរប្លន់មានគ្នា២នាក់ប្រដាប់ដោយកាំភ្លើង និងពូថៅចូលប្លន់អ្នកលក់សាំងក្នុងក្រុងបានលុង ខេត្តរតនគិរី បាញ់អោយរបួសថៅកែជាប្តី ហើយយកលុយអស់ជាង២០០០ដុល្លារ ព្រមទាំងគ្រឿងអលង្ការ១ចំនួនទៀត រួចគេចខ្លួនដោយមហាសុវត្ថិភាព។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង១២នាទីល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ ឋិតក្នុងបានលុង ខេត្តរតនគិរី។ សមត្ថកិច្ចកំពុងក្តាប់មុខសញ្ញាបន្ទាប់ពីជនល្មើសធ្វើសកម្មភាពរួចមក។ សុខ ខេមរា