ភ្នំពែញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តមួយគ្រឿងម៉ាក កាមរីបាឡែនជ្រុលបុកបង្កាន់ដៃស្ពានអាកាស៧មករា បណ្តាលឱ្យរថយន្តបែកកង់មុខខាងឆ្វេងនិងរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង៣០នាទីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ នៅចំណុចគល់ស្ពានអាកាស៧មករាខាងកើត ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។
ប្រភពពត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តបាឡែន ពណ៍ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AE-7487 បើកបរដោយបុរសវ័យជាង៤០ម្នាក់ តាមបណ្តោយផ្លូវ សហព័ន្ឋរុស្សី ឡើងស្ពានអាកាស៧មករាចុះមកខាងកើតបំណងទៅផ្លូវកម្ពុជាក្រោម ខណះមកដល់ចំណុចកើតហេតុបានរេចង្កូតបុកបង្កាន់ដៃស្ពាន បណ្តាលឱ្យរងការខូចខាតរថយន្តយ៉ាងដំណំ បន្ទាប់ពីបង្កគ្រោះថ្នាក់រួចមកបរុសម្នាក់នោះបានព្យាយាមបើករត់តែដោយសារតែរថយន្តបែកកង់ខាងមុខទើបបន្តដំណើរទៅមុខលែងរួច ក៏ត្រូវបានសមត្ថកិច្ចមូលដ្ឋានបានចុះមកឃាត់ខ្លួនអ្នកបើកបរផងដែរ ចំណែកបង្កាន់ដៃស្ពានមិនមានខូចខាតអ្វីនោះទេ ហើយក៏មិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកណារម្នាក់ផងដែរ ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយនាពេលក្រោយ ៕ ដោយៈ ព្រែកជ័យ