ភ្នំពេញ៖ ហេតុការណ៍អគ្គិភ័យមួយដង្ហើមចង្រឹតបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ បណ្តាលឲ្យឆេះតូបលក់ដូរក្នុងផ្សារឯករាជ្យ៣អស់៣តូប ដោយសង្ស័យបណ្តាលមកពីការទុស្សេខ្សែភ្លើង ។
ហេតុការណ៍នេះមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតឡើង ដោយគ្រាន់តែបណ្តាលឲ្យឆាបឆេះទ្រព្យសម្បតិ្តតែប៉ុណ្ណោះ ។ ទីតាំងផ្សារឯករាជ្យ៣ខាងលើនេះ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕